ព័ត៌មានជាតិ
ខេត្តកណ្តាលមានអ្នកឆ្លងកូវីដ ១៩ក្នុងសហគមន៍២០កុម្ភៈកើនឡើងដល់១៧៤នាក់ហើយ
គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ខេត្តកណ្ដាលមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈសរុបចំនួន ១៤ ៣១៩នាក់ យកសំណាកបាន ១៣ ៧៤៩នាក់ ក្នុងនោះមានករណីវិជ្ជមានចំនួន ១៧៤នាក់ និងករណីជាសះស្បើយចំនួន ៣នាក់។

ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃទី១៦មីនានេះ លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ ថា ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលចំនួន ១៤ ៣១៩នាក់ ក្នុងនោះអ្នកធ្វើចត្តាឡីស័កនៅតាមមណ្ឌលចំនួន ១ ៧១៧នាក់ និងធ្វើនៅតាមផ្ទុះចំនួន ១២ ១១៩នាក់។
លោក អភិបាលខេត្តកណ្ដាលបានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ចំនួន១៧៤នាក់នោះនៅទូទាំងស្រុកកោះធំមានអ្នកវិជ្ជមានចំនួន១៣៦នាក់ក្នុងនោះមាននៅកាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន ១០២ នាក់ កាស៊ីណូយ៉ុងយ័ន ៣២នាក់ និងកាស៊ីណូឃីងហ្វា ចំនួន ០២ នាក់។

លោកអភិបាលខេត្ត បានបន្ថែមថា៖ «បើទោះបីជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត និងស្រុក បានធ្វើការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ព្រោះថាអ្នកដែលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងមិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ»។
លោកអភិបាលខេត្តកណ្ដាល បានស្នើដល់កាស៊ីណូទាំង៦ ត្រូវអនុវត្តឱ្យបាន នៅពេលកំពុងធ្វើចត្តឡីស័ក មិនត្រូវឱ្យពួកគាត់ ចេញពីបន្ទប់ពេលកំពុងធ្វើចត្តាឡីស័កឡើយ ព្រោះថាកន្លងមកការកើនឡើងនៃអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងស្រុកកោះធំ បណ្ដាលមកពីគាត់ពេលកំពុងធ្វើចត្តាឡីស័ក នឹងបានធ្វើការចល័តចេញពីក្នុងបន្ទប់ នៅក្នុងអាគារតែមួយ។

លោកអភិបាលខេត្តបានបញ្ជាក់ថាចំពោះកាស៊ីណូ ទាំងអស់នៅក្នុងស្រុកកោះធំ ត្រូវបានបិទជាបណ្ដោះអាសន្ន និងមិនអនុញ្ញាតឱ្យ ចេញចូលក្នុងភូមិសាស្ត្រតំបន់ជ្រៃធំ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅនេះ។ ជាងនេះទៅទៀត បុគ្គលិកកំពុងបម្រើការងារនៅក្នុងកាស៊ីណូទាំងអស់ និងជនបរទេស ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


