ព័ត៌មានអន្ដរជាតិ
ពូទីន គំរាមបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ថែមទៀត លើអ៊ុយក្រែន
បន្ទាប់ពីអួតអាងអំពីសមត្ថភាពដ៏អស្ចារ្យរបស់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ថែមទាំងបានបាញ់មីស៊ីលនេះ វាយប្រហារអ៊ុយក្រែនម្តងរួចមកហើយនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមថា លោកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការបាញ់មីស៊ីលនេះជាថ្មីបន្ថែមទៀត។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំ Supreme Eurasian Economic Council ក្នុងទីក្រុង St. Petersburg, កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូឆ្នាំ២០២៤ មេដឹកនាំរុស្ស៊ីរូបនេះបញ្ជាក់យ៉ាងច្បាស់ថា «ត្បិតយើងមិនទាន់មានមីស៊ីលនេះច្រើនមែន ប៉ុន្តែយើងក៏មានខ្លះដែរ ហើយទីក្រុងមូស្គូក៏មិនទាន់ប្រញាប់បាញ់ច្រើនដែរព្រោះអាវុធនេះខ្លាំងពេក ប៉ុន្តែខ្លួននឹងមិនរារែកឡើយ បើចាំបាច់ មិនថាថ្ងៃនេះឬថ្ងៃស្អែក»។
Oreshnik គឺជាមីស៊ីលដែលលោក ពូទីន អួតថាមានឥទ្ធិពលខ្លាំងប្រៀបបានទៅនឹងអាចម៍ផ្កាយ ហើយអាចហោះបុកទម្លុះខែលការពារគ្រប់ប្រភេទ ទោះខែលនោះខ្លាំងកម្រិតណាក៏ដោយ។
យោងតាមលោកពូទីន, Oreshnik គឺជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។

រុស្ស៊ី បានបាញ់មីស៊ីលនេះលើអ៊ុយក្រែនរួចមកហើយកាលពីខែមុន ពោលគឺវាយប្រហារទីក្រុង Dnipro ដោយបង្កជាការបំផ្លាញធំធេង ត្បិតកាលនោះ បំពាក់ត្រឹមក្បាលគ្រាប់ធម្មតាក៏ដោយ។
ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅអ៊ុយក្រែន ដែលបាញ់មីស៊ីល ATACMS និង HIMARS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ទៅលើទីតាំងយោធាក្នុងទឹកដីរុស្ស៊ីដែលអន្តរជាតិទទួលស្គាល់។
ក្រោយមក លោក ពូទីន ព្រមានថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ។ ជាពិសេស លោកថែមទាំងចង្អុលចំឈ្មោះសហរដ្ឋអាមេរិកទៀតផង ថា ជាអ្នកបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ បង្កើនហានិភ័យនៃជម្លោះពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថ្ងៃបុណ្យណូអែល រុស្ស៊ី បាញ់មីស៊ីលស្រោចពេញទំហឹងលើ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


