ព័ត៌មានជាតិ
មនុស្ស៤នាក់ត្រូវឃាត់ខ្លួន ខណៈរដ្ឋគ្រោងរៀបចំក្រុមការងារចុះបង្ក្រាបការផ្សាយល្បែងអនឡាញ
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ឯក ជា ពៅ ថាពេលនេះក្រសួងមហាផ្ទៃកំពុងរៀបចំក្រុមការងារអន្តរក្រសួងដើម្បីចុះបង្ក្រាបការផ្សាយល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ ខណៈមនុស្ស៤នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការក្រោយបន្តផ្សព្វផ្សាយល្បែងស៊ីសងអនឡាញល្មើសនឹងសេចក្ដីណែនាំ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីថ្ងៃទី៣១ ខែធ្នូ លោក ជា ពៅ បានលើកឡើងថា តទៅមុខការបង្ក្រាបការផ្សាយល្បែងស៊ីសងខុសច្បាប់នេះក៏ត្រូវការចូលរួមពីអាជ្ញាធរដែនដីផងដែរ ដោយថា«រកឃើញមួយត្រូវបង្ក្រាបមួយ»។
លោកថា៖ «នេះក៏ជាសារមួយជូនដល់ម្ចាស់អាជីវករទាំងអស់ដែលនៅតែរឹងទទឹងមិនអនុវត្តន៍ចំពោះសារាចរលេខ០៧២នេះទេគឺយើងមិនអនុគ្រោះ ហើយយើងមិនអត់អោនឱ្យដែរ»។
ក្នុងសារាចរណែនាំលេខ០៧២ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នគបាលជាតិបានសម្រេចទុកពេលត្រឹមថ្ងៃ១០ ខែធ្នូ ដើម្បីឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួនធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្ដាញសង្គមឱ្យអស់ បើមិនដូច្នោះនឹងទទួលរងនូវវិធានការតាមផ្លូវច្បាប់។

ក្រោយចប់ឱសាននុវាទមានមនុស្ស៤នាក់ ដែលត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៥ ខែធ្នូ បន្ទាប់ពីមិនគោរពតាមការណែនាំនេះ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ថាការបង្ក្រាបការផ្សព្វផ្សាយអនឡាញនេះទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ តែលោកចង់ឃើញវិធានការទៅលើការផ្សព្វផ្សាយផ្សេងទៀតដែលមិនមែនអនឡាញដូចជានៅក្នុងក្រុមតេឡេក្រាមជាដើម។

លោក សន ជ័យ ក៏ជំរុញឱ្យមាននីតិវិធីងាយស្រួលដល់ពលរដ្ឋក្នុងការរាយការណ៍ពីការផ្សាយល្បែងអនឡាញមកកាន់សមត្ថកិច្ចផងដែរ។
វិធានការទាក់ទងនឹងការបង្ក្រាបការផ្សាយល្បែងស៊ីសងនេះត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាកាលពីថ្ងៃទី៤ ខែធ្នូ កន្លងទៅបន្ទាប់ពីឃើញមានការផ្សព្វផ្សាយជំរុញការល្បែងស៊ីសងពីបុគ្គលល្បីៗ និងអ្នកផលិតមាតិកាសង្គមបង្កផលប៉ះពាល់ដល់សង្គម។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នាយរដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញផ្សងសំណង និងការជួញដូរគ្រឿងញៀន ដោយថាទាំងនេះគឺសុទ្ធតែជាបញ្ហានាំឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ បង្កឧបសគ្គដល់គោលនយោបាយរបស់រដ្ឋាភិបាល និងសន្តិសុខសង្គម៕

ដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


