Connect with us

ជីវិតកម្សាន្ដ

វ៉ាន់នីឡា បញ្ចេញវីដេអូអនុស្សាវរីយ៍រួមគ្នានឹង Ruthko រំលឹកគ្រាសន្យា ថានឹងធ្វើចម្រៀងរួមគ្នា តែម្នាក់ត្រូវឃ្លាតលែងត្រឡប់

បានផុស

នៅ

តាមរយៈវីដេអូខ្លី ដែលមានសកម្មភាពរាំកម្សាន្ត និងច្រៀងលេងជាមួយ Rapper ល្បីឈ្មោះ លោក ដាវិឌ ឬទ្ធិរុទ្រ « Ruthko » តារាចម្រៀងស្រី វ៉ាន់នីឡា បានរៀបរាប់ថា “ពេលវេលាដ៏សែនមានអត្ថន័យបំផុតសំរាប់ពួកយើង…”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនេះ កញ្ញាក៏បានរំលឹកដល់ពាក្យពេចន៍សន្យារវាងអ្នកទាំងពីរ ថានឹងធ្វើបទចម្រៀងរួមគ្នា ធ្វើឱ្យមហាជនកាន់តែអាណិតស្រណោះ និងសោកស្តាយចំពោះការបាត់បង់វត្តមានតារាពេញដោយសមត្ថភាពរូបនេះ។

គួរជម្រាបថា Ruthko ជាតារា rapper ដ៏ល្បីមានសមត្ថភាព និងធ្លាប់ជា Coach ម្នាក់ក្នុងកម្មវិធី The Rapper Cambodia បានបាត់បង់ជីវិត ក្នុងឧបទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្ត LEXUS RX330 ស្លាកលេខខេមរភូមិន្ទ 2–4771 ដែលបើកបត់ឆ្លងបញ្ច្រាសបុកមួយទំហឹង កាលពីវេលាម៉ោង ១:២០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវ ៦០ម៉ែត្រ ។

ជាមួយនឹងការបាត់បង់តារារ៉េបរូបនេះ មហាជនដែលជាអ្នកគាំទ្រ ក៏ដូចជាសិល្បករសិល្បការិនីជាច្រើន បានបង្ហាញការតក់ស្លុត និងចូលរួមសម្តែងការសោកស្តាយដល់ក្រុមគ្រួសារនៃសពផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម