ព័ត៌មានអន្ដរជាតិ
ក្តៅៗ បារាំង រកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមួយប្រភេទ ដែលការធ្វើតេស្តតាមស្តង់ដាបច្ចុប្បន្នមិនអាចរកឃើញ
វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមួយប្រភេទទៀត កំពុងរីករាលដាលនៅក្នុងតំបន់ Brittany នៃប្រទេសបារាំង ជាកន្លែងដែលអ្នកជំងឺជាច្រើនបានបញ្ចេញរោគសញ្ញា ប៉ុន្តែការធ្វើតេស្តចេញមកគឺលទ្ធផលអវិជ្ជមាន។

ក្រសួងសុខាភិបាលបារាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទថា ការវិភាគដំបូងមិនបានបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះឆ្លងខ្លាំងឬបង្កឲ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទវីរុសបំប្លែងខ្លួនដទៃទៀតនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបាននិយាយថា ការពិសោធន៍កំពុងដំណើរការដើម្បីកំណត់ការឆ្លើយតបរបស់វ៉ាក់សាំង និងអង់ទីគ័រ ចំពោះវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ។

ពីដំបូង អ្នកជំងឺមួយចំនួនដែលឆ្លងវីរុសថ្មីនេះបានធ្វើតេស្តអវិជ្ជមានបន្ទាប់ពីការធ្វើតេស្តតាមស្តង់ដាដែលគេហៅថា PCR។ អាជ្ញាធរសុខាភិបាលបានបង្កើនការឃ្លាំមើលចំពេលមានការព្រួយបារម្ភជាសកលអំពីវីរុសបំប្លែងខ្លួនផ្សេងទៀតដែលអាចយកឈ្នះវ៉ាក់សាំង រីករាលដាលយ៉ាងឆាប់រហ័សឬមានរោគសញ្ញាកាន់តែអាក្រក់។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា វីរុសបំប្លែងខ្លួនប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងខ្លួនអ្នកជំងឺ៨នាក់នៅមន្ទីរពេទ្យក្នុងទីក្រុង Lannion ភាគពាយព្យតំបន់ Brittany៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bloomberg
ចុចអាន៖ អង់គ្លេស រកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយប្រភេទទៀត មានដើមកំណើតនៅហ្វីលីពីន
ចុចអាន៖ សូមប្រុងប្រយ័ត្ន! វៀតណាម ប្រកាសរកឃើញវីរុសបំប្លែងខ្លួន ៥ប្រភេទផ្សេងគ្នានៅក្នុងប្រទេស
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


