សន្តិសុខសង្គម
សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី ៣ ចុះរដ្ឋបាល ឃាត់ខ្លួនមនុស្ស ៣ នាក់ ពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀន
កាលពីព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ ដើម្បីរក្សាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្ក្រាបក្រុមក្មេងទំនើង អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន កម្លាំងសមត្ថកិច្ចបានចុះរដ្ឋបាលក្នុងភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ៣ នាក់ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ។

ជនសង្ស័យឃាត់ខ្លួនរួមមាន ៖ ទី១.ឈ្មោះ កែវ សុវណ្ណស្រីពេជ្រ ភេទស្រី អាយុ ១៣ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។ ទី២.ឈ្មោះ សឹង្ហ ឌី ភេទប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង។ ចំណែកម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

សមត្ថកិច្ចបានឲ្យដឹងថា ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ក៏ដូចជាបង្ក្រាបក្រុមក្មេងទំនើង អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន ទើបកាលពីព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ កម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងប្រជាការពារសង្កាត់ មេភូមិ ដឹកនាំដោយ លោក ថេង កុសល នាយប៉ុស្តិ៍នគរបាលចោមចៅទី ៣ ចុះរដ្ឋបាលតាមបន្ទប់ជួលឆែកឆេររកឃើញថ្នាំញៀនចំនួន ២ កញ្ចប់តូច និងឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ក្នុងនោះ ស្រី ២ នាក់ និងម៉ូតូធុនធំ ១ គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


