ព័ត៌មានជាតិ
អេស៊ីលីដានឹងធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំដើម្បីកៀរគរទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន
ធនាគារ អេស៊ីលីដា ភីអិលស៊ីដែលជាធនាគារក្នុងស្រុកឈានមុខគេមួយរបស់កម្ពុជាបានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា (NBC) ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំ (Subordinated Bond) នៅផ្សារមូល បត្រកម្ពុជា(CSX) ដើម្បីប្រមូលទុនបន្ថែមក្នុងការពង្រីកអាជិវកម្មរបស់ខ្លួន។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារ អេស៊ីលីដា ផ្ញើរទៅកាន់ CSX ការអនុញ្ញាតរបស់ NBC ដល់ខ្លួនលើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះគឺជាការបើកផ្លូវក្នុងការកៀរគទុនតាមរយៈ CSX ដើម្បីទទួលបានទុនបន្ថែមក្នុងការពង្រីកអាជីវកម្ម និងសកម្មភាពនានារបស់ធនាគារ។
សេចក្តីជូនដំណឹងនេះបានលើកឡើងថា៖«ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា(CSX) សូមជម្រាបជូនដំណឹងដល់វិនិយោគិន និងសាធារជនជ្រាបថា ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំ នៅលើCSX សម្រាប់ប្រើប្រាស់ជាដើមទុន សកម្មភាពធនាគារទូទៅ និងគោលដៅសាជីវកម្មផ្សេងៗទៀត របស់ធនាគារ អេស៊ីលីដា»។
អេស៊ីលីដាបានគូសបញ្ជាក់ទៀតថា ការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំនេះ នឹងរួមចំណែកអនុវត្តស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុងរៀបចំបំពេញតាមលក្ខខណ្ឌតម្រូវរបស់អាជ្ញាធរពាក់ព័ន្ធ។

លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយតករមូលបត្រកម្ពុជា បានថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៩ ខែមករាថា ការអនុញ្ញាតរបស់ NBC គឺជាការបើកផ្លូវដល់អេស៊ីលីដាក្នុងការរៀបចំនីតិវិធីបន្តដើម្បីធ្វើការបោះផ្សាយនូវសញ្ញាបណ្ណបន្ទាប់បន្សំនេះជាផ្លូវការ។
លោកបានថ្លែងថា៖«សម្រាប់សញ្ញាបណ្ណបន្ទាប់បន្សំនេះគឺប្រភេទមួយនៃសញ្ញាបណ្ណទូទៅ ដែលជាធម្មតាដែលភាគច្រើនត្រូវបានបោះផ្សាយដោយគ្រឹះស្ថានធនាគារដែលជាការកំណត់អាទិភាពនៃស្ថាប័នទាំងនោះក្នុងការបោះផ្សាយ»។

លោកថា នាពេលបច្ចុប្បន្ន SERC ពុំទាន់ទទួលបាននូវព័ត៌មានលំអិតនៃការបោះផ្សាយនេះនៅឡើយទេ ដោយសារតែធនាគារទើបទទួលបានការអនុញ្ញាតពី NBC។ លោកក៏ពុំអាចបញ្ចាក់ថាតើធនាគារនេះនឹងធ្វើការប្រមូលទុនប៉ុន្មានលានដុល្លារពីការបោះផ្សាយនេះនៅឡើយទេ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ធនាគារអេស៊ីលីបានធ្វើការបោះផ្សាយមូលតប្រកម្មសិទ្ធិម្តងរួចទៅហើយនៅ CSX ដោយប្រមូលទុនបានចំនួន ១៧,៥ លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


