Connect with us

ព័ត៌មានជាតិ

មុននេះ ឧត្តមសេនីយ៍ត្រី សែម គន្ធា ប្រកាសជាសះស្បើយពីជំងឺកូវីដ ក្រោយបដិសេធច្រើនដង

បានផុស

នៅ

លោកឧត្តមសេនីយ៍ត្រី សែម គន្ធា បានប្រកាសមុននេះថា ខ្លួនបានជាពីជំងឺកូវីដ១៩ ហើយគ្រូពេទ្យបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។

នៅលើហ្វេសប៊ុកផ្លូវការបង្ហោះនៅថ្ងៃទី ១៧ ខែមីនានេះលោកបញ្ជាក់ថា “ខ្ញុំបាទបានជាសះស្បើយ និងអនុញ្ញាតពីលោកគ្រូពេទ្យអោយចេញពីមន្ទីរពេទ្យ តែខ្ញុំនៅបន្តចត្តាឡីស័កចំនួន១៤ថ្ងៃទៀតព្រមទាំងគោរពអនុវត្ត នូវអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងវិធានការ ការពារ COVID-19 គឺ ( ៣ការពារ និង ៣កុំ )”។

យ៉ាងណាក៏ដោយ កន្លងមកមានព័ត៌មានចេញផ្សាយពីរូបលោក សែម គន្ធា នៅលើបណ្តាញសង្គមថាលោក មានវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្តែអ្នកនាំពាក្យស្នងការនគរបាលរាជធានី​ភ្នំពេញបានបដិសេធ និងនិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនដងថា លោក មិនមានវិជ្ជមានជំងឺកូវីដ១៩នោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម