សន្តិសុខសង្គម
បទល្មើសព្រហ្មទណ្ឌនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ ថយចុះជិត៦០លើក ខណៈការបង្ក្រាបក្រុមក្មេងទំនើងឃាត់ខ្លួនបានជិត១៥០០នាក់
នៅក្នុងរយៈពេល១ឆ្នាំ២០២៤កន្លងមកនេះ នៅរាជធានីភ្នំពេញបានកើតឡើងនូវបទល្មើសព្រហ្មទណ្ឌចំនួនជិត៥០០លើកថយចុះជិត៦០លើក ខណៈការបង្ក្រាបក្មេងទំនើងបានជិត៧០០ករណី ឃាត់ខ្លួនជិត១៥០០នាក់។

បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ បទល្មើសព្រហ្មទណ្ឌ កើតមាន ៤៧៣លើក /៥៣១លើក ថយចុះ ៥៨លើក ស្មើនឹង -១០.៩២%។ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ៤៣៩ករណី ឃាត់ខ្លួន ៦៥៨នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១.៤០៦ករណី ឃាត់ខ្លួន ២.៥៨៣នាក់ (ស្រី ២៣៥ នាក់)។ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងបាន ៦៩៥ករណី ឃាត់ខ្លួន ១.៤១៥នាក់ (ស្រី ៦១នាក់)។ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបានចំនួន ៧៤ករណី ឃាត់ខ្លួន ៣៨០នាក់ (ស្រី ៧១នាក់)។

ចំណែកគ្រោះថ្នាក់អគ្គិភ័យ បានកើតមានឡើងចំនួន១៣៦លើក ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ១០១ លើក, ផ្សាដែកធ្លាក់ផ្កាភ្លើង ៨លើក, ផ្ទុះហ្គាស ១លើក, ធ្វេសប្រហែសភ្លើង ៩លើក, មនុស្សដុត ៧លើក, ធ្លាយធុងហ្គាស ២លើក, ឆេះឡចំហុយ ១លើក, ផ្ទុះឡចំហាយទឹក ១លើក, និងកំពុងស្រាវជ្រាវ ៦លើក៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


