Connect with us

សន្តិសុខសង្គម

នាយប៉ុស្តិ៍ទួលសង្កែទី១៖ ការផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន និងក្មេងទំនើងដល់អាណាព្យាបាលរបស់សិស្ស គឺជាអត្ថប្រយោជន៍មួយផ្នែកដល់សង្គម

បានផុស

នៅ

លោក នង សាប៉ុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី១ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានលើកឡើងថា ការផ្សព្វផ្សាយពីផលប៉ះពាល់បញ្ហាគ្រឿងញៀន និងក្មេងទំនើងដល់អាណាព្យាបាលរបស់សិស្ស គឺជាអត្ថប្រយោជន៍មួយផ្នែកដល់សង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមករា នេះ នៅពេលលោកដឹកនាំចុះផ្សព្វផ្សាយពីផលប៉ះពាល់ការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង បញ្ច្រៀបទៅកាន់ប្រជាពលរដ្ឋជាអាណាព្យាបាលរបស់សិស្សានុសិស្ស នៅបណ្ដោយផ្លូវបេតុង ក្បែរផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

លោកនាយប៉ុស្តិ៍បានបន្ថែមថា ការអប់រំផ្សព្វផ្សាយផលប៉ះពាលគ្រឿងញៀន បញ្ហាក្មេងទំនើង គឺជាកត្តាចម្បងមួយផ្នែកធំ ដល់មនុស្សគ្រប់ៗរូប ដើម្បីបញ្ច្រៀបអំពីផលប៉ះពាល់ទៅកាន់អាណាព្យាបាលគ្រប់រូប អោយជួយទូន្មានទៅកាន់កូនៗ ដែលជាទំពាំងសម្រាប់ស្នងឬស្សី។

លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ សូមអាណាព្យាបាលគ្រប់រូប ត្រូវត្រួតពិនិត្យការសិក្សារបស់កូនៗ និងទូន្មានជៀសអោយឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាកូនល្អ សម្រាប់គ្រួសារ និងក្លាយជាយុវជនគំរូរបស់សង្គមជាតិ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម