ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីបង្ហាញសុទិដ្ឋិនិយមលើការជំរុញការនាំចេញ តាមរយៈសមាជិកភាពនៃ BRICS
រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Budi Santoso បានបង្ហាញនូវសុទិដ្ឋិនិយមជាថ្មីថា ការក្លាយជាសមាជិកពេញលេញនៃអង្គការអន្តររដ្ឋាភិបាល BRICS នឹងជួញប្រទេសឥណ្ឌូណេស៊ីក្នុងការបង្កើនការនាំចេញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara។
លោក Santoso បានថ្លែងកាលពីថ្ងៃអង្គារថា ខណៈរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើនការនាំចេញ កិច្ចសហការផ្សេងៗនឹងធ្វើឡើងដើម្បីគាំទ្រពាណិជ្ជកម្មបរទេស។ លោកបន្តយ៉ាងដូច្នេះថា៖ «យើងពិតជាកំពុងអនុវត្តវិធីសាស្រ្តក្នុងតំបន់ និងទ្វេភាគី សម្រាប់ការបង្កើនការនាំចេញរបស់យើង»។
យោងតាមរដ្ឋមន្ត្រីដដែល ឥណ្ឌូណេស៊ីនៅតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ប្រភេទ រួមទាំងតាមរយៈការចូលជាសមាជិក BRICS ផងដែរ ខណៈបច្ចុប្បន្ន ឥណ្ឌូណេស៊ីពឹងផ្អែកលើពាណិជ្ជកម្មជាមួយទីផ្សារប្រពៃណីដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម។ លោកបន្តថា៖ «ការសម្រេចចិត្តរបស់យើងក្នុងការចូលរួមជាមួយ BRICS គឺផ្អែកលើការសិក្សាស៊ីជម្រៅ ដែលសង្ឃឹមថានឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមក»។

ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញសុទិដ្ឋិនិយមជាថ្មីនេះ ធ្វើឡើងខណៈមានការព្រួយបារម្ភថា សមាជិកភាព BRICS របស់ឥណ្ឌូណេស៊ី អាចនឹងនាំមកនូវបញ្ហាប្រឈមលើទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ សម្ព័ន្ធភាព BRICS រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អ៊ីរ៉ង់ អារ៉ាប់រួម អេហ្ស៊ីប អេត្យូពី និងឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ីទើបក្លាយជាសមាជិកពេញលេញកាលពីថ្ងៃចន្ទកន្លងទៅ។
កន្លងមក ប្រទេសធំៗរបស់ BRICS ជាពិសេសរុស្ស៊ី ចាត់ទុកប្លុកនេះ ជាផ្លូវជំនួសឱ្យប្រព័ន្ធសេដ្ឋកិច្ចសកលបច្ចុប្បន្ន ដែលត្រួតត្រាដោយលោកខាងលិច ទោះបីជាខ្លះ ចាត់ទុកវាថាជាប្លុកសេដ្ឋកិច្ច ជាជាងប្លុកនយោបាយក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


