ព័ត៌មានជាតិ
រកឃើញអ្នកវិជ្ជមានកូវីដម្នាក់ នៅម្តុំផ្សារក្រមួនស្ទឹងមានជ័យ
បុរសម្នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះទៅយក នៅម្តុំផ្សារក្រមួនស្ទឹងមានជ័យ ខណៈបុរសរូបនោះ មានផ្ទុកជំងឺកូវីដ១៩។

តាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា នៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៧ ខែមីនានេះ ក្រុមគ្រូពេទ្យបង្អែករាជធានីភ្នំពេញ បានចុះទៅយកអ្នកជំងឺកូវីដ១៩ ម្នាក់ស្ថិតក្នុងផ្ទះលេខ៥៥១ ក្រុមទី១៣ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



លោកចៅរងទី១ បានឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យបានមកយកបុរសម្នាក់ឈ្មោះ មាស ណេត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបម្រើការនៅហាងម៉ូតស្តរ នៅខណ្ឌទួលគោក ហើយស្នាក់នៅក្បែរផ្សារក្រមួនស្ទឹងមានជ័យនេះឯង។ ហើយក្នុងនោះ លោកចៅរងសង្កាត់សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងផ្ទះលោក មាស ណេត សុំកុំចេញពីផ្ទះបើពុំមានការចាំបាច់។ ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង៣ការពារ និងសុំឲ្យពាក់ម៉ាស លាងដៃដោយសាប៊ូ និងបាញ់អាល់កុលគ្រប់ៗគ្នាធ្វើយ៉ាងណាកុំឲ្យឆ្លងជំងឺកូវីដ១៩ដ៏សាហាវនេះដល់បុគ្គលម្នាក់ៗ៕


អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន