ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌសែនសុខ ជំរុញ មន្ត្រី យកចិត្តទុកដាក់ផ្ដល់សេវាជូនពលរដ្ឋ ឲ្យលឿន និងតម្លាភាព
ដោយមានការយកចិត្តទុកដាក់ពី លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានជំរុញដល់មន្ត្រី ឲ្យផ្តល់សេវាបញ្ជាក់ឯកសារនីត្យានុកូលកម្មដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមកសុំសេវានៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌសែនសុខ ឲ្យបានលឿន រហ័ស និងមានតម្លាភាព។

ជាក់ស្ដែងកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញ នៅការិយាល័យច្រកចេញចូលតែមួយ នៃ រដ្ឋបាលខណ្ឌសែសុខ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានមកស្នើសុំសេវាបញ្ជាក់ឯកសារនីត្យានុកូលកម្ម ចម្លងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិ ដើម្បីដាក់ពាក្យប្រឡងមធ្យមសិក្សាទុតិយភូមិ។

ចំពោះប្រជាពលរដ្ឋវិញ បានស្នើសុំបញ្ជាក់ឯកសារ ចម្លងសំបុត្រកំណើត , អត្តសញ្ញាណប័ណ្ណ , សៀវភៅស្នាក់នៅ ,សំបុត្រអាពាហ៍ពិពាហ៍ ដោយឯកសារខ្លះឲ្យអង្គុយរង់ចាំយកឯកសារទៅវិញភ្លាមៗ តែម្ដង។

ជាមួយការទទួលយកសេវាបញ្ជាក់ វិញ្ញាបនបត្របណ្ដោះអាសន្ននេះ សិស្សានុសិស្ស បានសម្តែងនូវក្ដីសប្បាយរីករាយ ប្រកបដោយស្នាមញញឹម ខណៈថ្នាក់ដឹកនាំ មន្ត្រី ដែលផ្តល់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌសែនសុខ បម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ លឿនទាន់ពេលវេលា ប្រកបដោយសុជីវធម៌ រួសរាយរាក់ទាក់។ ប្រជាពលរដ្ឋ ក៏បន្តថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំដែលយកចិត្តទុកដាក់ពីការផ្ដល់ឯកសារជូនដល់ពួកគាត់ បានលឿន និងឲ្យរង់ចាំយកឯកសារ វិញភ្លាមៗ តែម្ដង។

សូមរំលឹកថា កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ រដ្ឋបាលខណ្ឌសែនសុខ បានចេញដីកាស្ដីពីការលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់វិញ្ញាបនបត្របណ្ដោះអាសន្ន មធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ ២០២៤។

ជាចុងក្រោយមន្ត្រីជំនាញ នៃការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌសែនសុខ សំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស សូមមកទទួលសេវាដោយផ្ទាល់នៅការិយាល័យច្រកចេញចូលតែមួយ កុំប្រើសេវាពឹងពាក់ទៅលើអ្នកដទៃ នាំឲ្យខាតបង់ពេលវេលា និងប្រាក់កាក់៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


