ព័ត៌មានអន្ដរជាតិ
ចុងសប្តាហ៍នេះ អាមេរិក ជួបព្យុះព្រឹលធ្ងន់ធ្ងរ ប៉ះពាល់ពលរដ្ឋជាង ៣០០លាននាក់
ទីភ្នាក់ងារអាកាសធាតុជាតិអាមេរិក (NWS) បានចេញការព្រមានអំពីព្យុះព្រឹលធ្ងន់ធ្ងរ ដែលនឹងវាយប្រហារតំបន់ភាគច្រើននៃសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ ហើយធ្លាយដល់សប្តាហ៍ក្រោយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NWS និងត្រូវបានចុះផ្សាយដោយ Guardian កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមករាឆ្នាំ២០២៥, ព្យុះព្រឹលនេះគឺបង្កឡើងដោយបាតុភូតខ្យល់អាកទិក (Arctic Blasts) ដែលឥទ្ធិពលរបស់វានឹងធ្វើឲ្យអាកាសធាតុត្រជាក់ខ្លាំង ប៉ះពាល់ដល់ប្រជាជនអាមេរិកជាង ៣០០លាននាក់។
នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សីតុណ្ហភាពនៅថ្ងៃអាទិត្យ ត្រូវបានគេព្យាករថានឹងធ្លាក់ចុះដល់ -៤.៤អង្សាសេ ខណៈនៅរដ្ឋ New Mexico និង North Dakota ឯណោះ បានចេញការព្រមានដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នរួចហើយ ព្រោះថានៅ North Dakota សីតុណ្ហភាពថ្ងៃអាទិត្យ នឹងធ្លាក់ចុះដល់ -៤៥អង្សាសេ។
ដោយសារហេតុនេះ NWS បានប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួនព្រោះថា ព្យុះព្រឹលនឹងបង្កហានិភ័យខ្ពស់ចំពោះខុសភាពនិងសុវត្ថិភាព ជាពិសេសជនអនាថាគ្មានផ្ទះសម្បែងរស់នៅ និងអ្នកដែលធ្វើចរាចរណ៍តាមដងផ្លូវ។

ព្យុះព្រឹលនេះ កើតឡើងចំពេលភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ហាក់ធូរស្រាលបានបន្តិច ដោយអគ្គិភ័យសកម្មដូចជា Palisades ត្រូវកងពន្លត់គ្រប់គ្រងបាន២២% ចំណែកអគ្គិភ័យ Eaton គ្រប់គ្រងបាន៥៥%។
គិតត្រឹមថ្ងៃសុក្រទី១៧ខែមករាឆ្នាំ២០២៥ អគ្គិភ័យនៅកាលីហ្វ័រញ៉ា បានឆាបឆេះ១១ថ្ងៃហើយដោយសម្លាប់មនុស្សចំនួន២៦នាក់ និងបង្ខំឲ្យរាប់លាននាក់ទៀត ជម្លៀសចេញពីផ្ទះសម្បែង។
អគ្គិភ័យបានឆេះកម្ទេចលើផ្ទៃដីជាង ១៦ ៣០៨ហិកតា ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ៣០០ខ្នង និងបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណ២៥០ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះព្រឹលដ៏កាចសាហាវ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


