សន្តិសុខសង្គម
ខេត្តក្រចេះ ត្រៀមកម្លាំងប្រមាណ ៤០០ នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំចិន
ស្នងការដ្ឋាននរគបាលខេត្តក្រចេះ បានត្រៀមកម្លាំងអន្តរាគមន៍ ប្រមាណជាង ៤០០នាក់ ដើម្បីត្រៀមបង្កាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដើរលេងកម្សាន្ត និងជួយសង្គ្រោះពេលមានករណីអគ្គិភ័យកើតឡើង នាកំឡុងពិធីបុណ្យចូលឆ្នាំចិន។ នេះតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ កម្លាំងនគរបាលបានត្រៀមចន្លោះពី ៣០០នាក់ ទៅ ៤៥០នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះបានបន្តថា ចំពោះកម្លាំងដែលបានត្រៀមការពារតាមគោលដៅសំខាន់ៗ រួមមាន ទីប្រជុំជន និងនៅតាមរមណីយដ្ឋាននានា ក្នុងខេត្ត ដើម្បីធានាបានសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងពេលដើរលេងកម្សាន្ត។
លោកក៏បានឲ្យដឹងបន្ថែមថា ក្នុងនោះកម្លាំងនគរបាលក៏បានត្រៀមលក្ខណៈសម្រាប់ចុះអន្តរាគមន៍ភ្លាមៗទៅលើករណីកើតមានឡើងនៅអគ្គិភ័យណាមួយនាកំឡុងពិធីបុណ្យចូលឆ្នាំចិននេះផងដែរ។


នាពេលកន្លងទៅថ្មីៗនេះ លោកស្នងការក៏បានប្រជុំនិងណែនាំដល់កងកម្លាំងតាមបណ្ដាលក្រុង ស្រុក ក្នុងខេត្តក្រចេះ ត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទៅលើភ្លើង ធូប ទៀន ក្នុងពេលសែនចូលចិននៅតាមគេហដ្ឋាន ដើម្បីការពារកើតមានឡើងនៅករណីអគ្គិភ័យក្នុងផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋទាំងអស់៕
អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


