ព័ត៌មានអន្ដរជាតិ
មនុស្សប្រមាណ៧០នាក់ស្លាប់ក្នុងការវាយប្រហារលើមន្ទីរពេទ្យនៅក្រុង El Fasher ប្រទេសស៊ូដង់
ប្រធានអង្គការសុខភាពពិភពលោក បានឲ្យដឹងថា មនុស្សប្រហែល៧០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យដ៏សំខាន់តែមួយគត់នៅក្នុងទីក្រុង El Fasher ដែលត្រូវបានឡោមព័ទ្ធក្នុងប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៧ខែមករានេះ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានបង្ហោះអំពីចំនួនអ្នកស្លាប់ក្នុងការវាយប្រហារមន្ទីរពេទ្យនៅ El Fasher នៅលើវេទិកាបណ្តាញសង្គម X ខណៈក្រុមមន្ត្រី និងអ្នកផ្សេងទៀតនៅក្នុងរដ្ឋធានី North Darfur ក៏បានដកស្រង់តួលេខស្រដៀងគ្នានេះដែរ។
លោក Tedros បានសរសេរថា៖«ការវាយប្រហារដ៏គួរឱ្យរន្ធត់លើមន្ទីរពេទ្យ Saudi Teaching Maternal Hospital នៅទីក្រុង El Fasher ប្រទេសស៊ូដង់ បានបណ្តាលឱ្យមនុស្ស១៩នាក់រងរបួសនិង៧០នាក់បានស្លាប់ក្នុងចំណោមអ្នកជំងឺ»។
លោក Tedros មិនបានកំណត់អត្តសញ្ញាណថា ភាគីខាងណាជាអ្នកបើកការវាយប្រហារនោះទេ ទោះបីជាមន្ត្រីក្នុងតំបន់ទម្លាក់កំហុសទៅលើ RSF ចំពោះការវាយប្រហារនេះក៏ដោយ។ ក្រសួងការបរទេសរបស់ប្រទេសស៊ូដង់ក៏បានចោទប្រកាន់ RSF ថាបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកសំដៅទៅបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យផងដែរ។
ពាក់ព័ន្ធបញ្ហានេះក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានថ្កោលទោសការវាយប្រហារនេះថា ជាការបំពានច្បាប់អន្តរជាតិ ខណៈការប៉ុនប៉ងសម្រុះសម្រួលអន្តរជាតិ និងការដាក់សម្ពាធ រួមទាំងការវាយតម្លៃរបស់សហរដ្ឋអាមេរិកដែលថា RSF និងភ្នាក់ងាររបស់ខ្លួនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងការដាក់ទណ្ឌកម្មលើ Burhan មិនបានបញ្ឈប់ការប្រយុទ្ធគ្នានោះទេ។

ទីក្រុង El Fasher មានចម្ងាយជាង ៨០០ គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី Khartoum ។ ឥឡូវនេះទីក្រុងនេះត្រូវបានគេប៉ាន់ស្មានថា ជាកន្លែងរស់នៅរបស់មនុស្សជាង១លាននាក់ ភាគច្រើនត្រូវបានផ្លាស់ទីលំនៅដោយសារសង្រ្គាម។
អង្គការសហប្រជាជាតិ បាននិយាយកាលពីខែធ្នូថា ការឡោមព័ទ្ធរបស់ RSF បានសម្លាប់ជនស៊ីវិល ៧៨២នាក់ និងរបួសជាង ១១៤នាក់ផ្សេងទៀត ដោយព្រមានថា តួលេខនេះទំនងជាខ្ពស់ជាងនេះ។
គួររម្លឹកថា យោធារបស់ RSF និងស៊ូដង់ បានចាប់ផ្តើមប្រយុទ្ធគ្នាក្នុងខែមេសា ឆ្នាំ២០២៣។ ជម្លោះរវាងពួកគេបានសម្លាប់មនុស្សជាង ២៨០០០នាក់ បង្ខំមនុស្សរាប់លាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះ និងទុកឱ្យគ្រួសារមួយចំនួនបរិភោគស្មៅជំនួសបាយ ខណៈគ្រោះរទុរ្ភិក្សបានវាយប្រហារផ្នែកខ្លះនៃប្រទេស៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


