ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ ដោយមានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ និងប្រធានស្នាក់ការប្រចាំតំបន់ទាំងអស់ របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារ ដែលអានដោយ លោក ឧត្តមសេនីយ៍ឯក សៀង សេន និងការលើកឡើងអំពីបញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់នាយកដ្ឋាន លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានឯកភាពទាំងស្រុងនូវរបាយការណ៍របស់នាយកដ្ឋាន។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា
១/ កោតសរសេីរ ថ្នាក់ដឹកនាំនាយកដ្ឋាន ក្នុងការលើកទឹកចិត្តដល់មន្ត្រីនៅបណ្តាស្នាក់ការទាំងអស់ និងក៏បានកោតសរសើរពីកិច្ចសាមគ្គីភាពផ្ទៃក្នុងដ៏ល្អរបស់នាយកដ្ឋាន ។
២/ លើកទឹកចិត្តឱ្យបញ្ចេញយោបល់ក្នុងកិច្ចប្រជុំ និងផ្លាស់ប្តូរបទពិសោធន៍ រវាងថ្នាក់ដឹកនាំ និងមន្ត្រី ។
៣/ ប្រធាន និងមន្ត្រីនៅតាមបណ្តាស្នាក់ការ ត្រូវរាយការណ៍ជាប្រចាំ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាប ដោយ
– ត្រូវក្តាប់ឱ្យបាន និងកំណត់គោលដៅ ឬទីតាំងលបលួចបើកល្បែងផ្សងសំណាងខុសច្បាប់ កន្លែងធ្វើសកម្មភាពឆបោកតាមអនឡាញ ល្បែងស៊ីសងខុសច្បាប់ឱ្យច្បាស់លាស់
– ត្រូវក្តាប់ឱ្យបាន គោលដៅលបលួចបើកល្បែងស៊ីសងខុសច្បាប់ ស្ថិតក្រោមស្លាកកាស៊ីណូស្របច្បាប់ ដោយត្រូវបញ្ជាក់ថាទីតាំងនោះមានអាជ្ញាបណ្ណ ឬសុពលភាពឬទេ ។
៤/ ពង្រឹងលើការងាររដ្ឋបាល ដោយពិនិត្យលើឯកសារចេញ-ចូល តាមដាន ឬចុះលេខឱ្យបានច្បាស់លាស់ ។
៥/ សមាសភាពមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្នុងក្រុមប្រតិបត្តិការជំនាញទាំងបួននៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រូវធ្វើរបាយការណ៍សង្ខេប និងធ្វើរបាយការណ៍ឱ្យច្បាស់លាស់ និងស្វែងយល់ពីនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) របស់ក្រុមការងារ ពាក់ព័ន្ធការត្រៀមមុនប្រតិបត្តិការ រង្វង់ពេលប្រតិបត្តិការ និងបញ្ជប់ប្រតិបត្តិការ ឱ្យច្បាស់លាស់ ដែលនឹងត្រូវផ្សព្វផ្សាយក្នុងពេលឆាប់ៗ។
៦/ ចំពោះកិច្ចការងារសម្អាតប្រាក់
– ពាក់ព័ន្ធនឹងការងារនីតិវិធី ការធ្វើរបាយការណ៍សន្និដ្ឋានឱ្យបានត្រឹមត្រូវច្បាស់ មុនបញ្ជូនទៅតុលាការ ដោយត្រូវអនុវត្តប្រកបដោយឆន្ទៈ វិជ្ជាជីវៈត្រឹមត្រូវស្មោះត្រង់ ទទួលខុសត្រូវតាមតួនាទីរបស់ខ្លួន
– ឱ្យបង្កើនការយកចិត្តទុកដាក់ករណីសង្ស័យសម្អាតប្រាក់ ពាក់ព័ន្ធការឱ្យបុគ្គលិកបង្កើតគណនីធនាគារចំនួនច្រើន ត្រួតពិនិត្យមើលឱ្យច្បាស់លាស់ ដើម្បីឈានដល់បង្ក្រាប និងបញ្ជូនសំណុំរឿង ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបុគ្គលិកកាស៊ីណូដទៃបានយល់។
ទន្ទឹមនេះដែរ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិផងដែរ៕

















-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


