កីឡា
៣គូនេះគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួត ONE: Fists of Fury III ថ្ងៃស្អែកនេះ
ព្រឹត្តិការណ៍ប្រកួត ONE: FISTS OF FURY III នឹងមកដល់នាថ្ងៃសុក្រ ទី១៩ ខែមីនា ស្អែកនេះហើយមានគូឯកជាការប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Lightweight រវាងម្ចាស់ខ្សែក្រវាត់ Regian Eersel និងគូប្រជែងលំដាប់លេខ២ Mustapha Haida។
ក្រៅពីគូនៅមានគូជាច្រើនទៀតដែលនឹងធ្វើឲ្យកក្រើកសង្វៀន Singapore Indoor Stadium នៅប្រទេសសិង្ហបុរី រាត្រីថ្ងៃសុក្រនេះ។ សូមបង្ហាញគូប្រកួតសំខាន់៣ដែលនឹងទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាទូទាំងពិភពលោកយ៉ាងខ្លាំង។
ទី១៖ ស្រីស្រស់ Alma Junika ប៉ះជើងឯកឃីកបុកសីងពិភពលោក Janet Todd
នារីជើងខ្លាំង Janet Todd និងនារីរូបស្រស់របស់អូស្ត្រាលី Alma Juniku មានក្បាច់វ៉ៃខុសគ្នាបន្តិច ប៉ុន្តែអ្នកគាំទ្រនឹងបានទស្សនាយ៉ាងជក់ចិត្ត។ ពួកគេទាំងពីរចូលចិត្តសម្រុកចូលទៅកាន់គូដូចគ្នា។
Todd បច្ចុប្បន្នកំពុងគ្រងខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Atomweight បានវិលមក ប្រកួតជំនាញមួយថៃជាថ្មី។ ទោះជានាងមានជំនាញល្អទាំងពីរប្រភេទកីឡា ក៏កីឡាការិនីអាមេរិកផ្ដោតលើឱកាសផ្ដួលកីឡាការិនិអូស្ត្រាលីឲ្យខាងតែបាន។ កីឡាការិនីអាមេរិករីករាយក្នុងការជួប Juniku ប៉ុន្តែនាងរំពឹងថា អាចគ្រប់គ្រងការប្រកួតខាងមុខនេះបានល្អតាមរយៈអាវុធពិឃាតទាត់ផ្កាប់ចាន ឡើងជង្គង់ និងកែងបានយ៉ាងល្អទៀតផង។ Juniku ថ្វីមិនទាន់មានខ្សែក្រវាត់នៅ ONE ប៉ុន្តែនៅសង្វៀនផ្សេងវិញគឺខ្សែក្រវាត់ច្រើនហើយ។ នាងទើបអាយុ២០ឆ្នាំនេះមានបទពិសោធច្រើនលើសង្វៀនមួយថៃ។ នាងមានកណ្ដាប់ដៃធ្ងន់ កែងមុតស្រួច និង ការទាត់ក៏គ្រោះថ្នាក់។

គូនេះអាចនិយាយបានថា អ្នកឈ្នះនឹងឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោកពីកីឡាការិនីប្រេស៊ីល Allycia Hellen Rodrigues ដែលបានយកខ្សែក្រវាត់ពី Stamp Fairtex
ទី២៖ ខ្លាចាស់កំពូលល្បិច Alex Silva ប៉ះតារាជប៉ុនវ័យក្មេង Hiroba Minowa

ជំនួបនេះត្រូវគេហៅថា ការប៉ះគ្នារវាងអ្នកជំនាញក្បាច់ក្រោមដូចគ្នា នៅពេលអតីតជើងឯកពិភពលោក Alex Silva អាយុ៣៨ឆ្នាំប៉ះកីឡាករជប៉ុនវ័យក្មេងអាយុ២១ឆ្នាំ Hiroba Minowa ។ Silva ជាកីឡាករចាស់វស្សាម្នាក់នៅស្ថាប័ន ONE បន្ទាប់ពីរូបគេបានឡើងប្រកួតនៅសង្វៀននេះតាំងពីឆ្នាំ២០១២ដែលពេលនេះទើបតែកម្មវិធីលើកទី២ប៉ុណ្ណោះសង្វៀនធំនេះបានរៀបចំ។
កីឡាករដែលជាអតីតម្ចាស់ជើងឯកជឺជីតស៊ូពិភពលោកបានបញ្ចប់គូប្រកួតឲ្យចុះចាញ់ល្អបំផុតមិនធ្លាប់មាននៅសង្វៀន ONE។ តារាមកពីក្លិប Evolve ជាអ្នកជំនាញឃ្លេដៃដ៏មានប្រសិទ្ធភាព ហើយ បង្ករគ្រោះថ្នាក់ពេលអាចបំបែកឃុំបាន។ចំណែកកីឡាករ Minowa វិញទើបតែអាយុ២១ឆ្នាំ ប៉ុន្តែមិនធម្មតាពេលយកឈ្នះតារាហ្វីលីពីនLito Adiwang កាលខែវិច្ឆិកា ឆ្នាំ២០២០ក្នុងការបង្ហាញខ្លួនដំបូង។ គេអាចដាក់សម្ពាធគូប្រកួតទៅក្បែររេញទាំងក្បាច់វ៉ៃឈរ និងក្បាច់ក្រោម រួចហើយធ្វើការងារធ្ងន់ពីខាងលើដ៏ល្អ។ តារាជប៉ុនពូកែខាងផ្ដួលគូប្រកួតនៅលើសង្វៀន ប៉ុន្តែនៅពេលប៉ះខ្លាចាស់ជំនាញឃ្លេ Silva ទៅយ៉ាងណា។
ទី៣៖ អ្នកលេងមួយថៃចាស់វស្សា Yoidkaikaew ប៉ះអ្នកលេងគុនចម្រុះចិន Hu Yong
ប្រទេសថៃមិនសំបូរកីឡាករដែលមានជំនាញគុនចម្រុះទេ ប៉ុន្តែកីឡាករ Yodkaikaew ត្រូវបានគេចាត់ទុកថា ជាកីឡាករលេចធ្លោរបស់ប្រទេសថៃនៅ ONE។
ជាមួយនឹងបទពិសោធមួយថៃរាប់ភ្លេច រូបគេបានប្រកួតគុនចម្រុះឈ្នះ៣ដងជាប់គ្នានៅសង្វៀនលំដាប់ពិភពលោក ក្នុងនោះផ្ដួលដៃគូឲ្យសន្លប់២ដង។ គេបង្ហាញជំនាញចំបាប់របស់ខ្លួនជាមួយនឹងការប្រយុទ្ធដ៏មានថាមពលពេលយកឈ្នះកីឡាករជប៉ុន Tatsumitsu Wada ក្នុងការប្រកួតលើកចុងក្រោយ។ ដូច្នេះដៃគូមិនងាយស្រួលដើម្បីយកឈ្នះជើងឯក MAX។ ជ័យជម្នះធ្វើឲ្យគេមានទំនុកចិត្តសម្រាប់ថ្ងៃសុក្រនេះ ប៉ុន្តែកីឡាករចិន Hu Long កំពុងរង់ចាំយ៉ាងអន្ទះសាសម្រាប់ការប្រកួតនេះ។ Hu ទើបឡើងពីសង្វៀន ONE Hero Series ក្រោយធ្វើបានល្អនៅសង្វៀននាប្រទេសចិនមួយនេះ។ បុរសមកពីប៉េកាំងបានយកឈ្នះ ៤ លើកជាប់គ្នាដើម្បីទទួលឱកាសឡើងមកសង្វៀនកំពូល។
គេជឿថា ការប្រកួតនេះនឹងប្រកួតយ៉ាងគឃ្លើនរៀងៗខ្លួន។ អ្នកទាំងពីរសុទ្ធតែអាចបញ្ចប់គូប្រកួតកម្រិតខ្ពស់។ បើសិនអ្នកណាឈ្នះ នោះកាន់តែខិតទៅក្លាយជាងកីឡាករកំពូលក្នុងទម្ងន់ flyweight មិនខាន៕
សូមចុចអាន៖ អែម សុវណ្ណារី ៖«ឪពុកម្ដាយមិនចង់ឲ្យប្រឡូកនៅសង្វៀនព្រោះជាការប្រើអំពើហិង្សា»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



