ព័ត៌មានជាតិ
មកដល់ពេលនេះ អ្នកចុះឈ្មោះប្រណាំងរត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តរតនគិរីមានចំនួនលើស ២០០នាក់
ខេត្តរតនគិរី ត្រៀមរៀបចំការរត់ប្រណាំងរត់ពាក់កណ្តាលម៉ារ៉ាតុង ដែលជាព្រឹត្តិការណ៍ លើកទី១ ក្នុងខេត្តនេះ ដើម្បីជាការកម្សន្ត និងរួមចំណែកលើកស្ទួយវិស័យទេចរណ៍ នៅក្នុងខេត្តរតនគិរីផង ដោយឥលូវនេះមានអ្នកចុះឈ្មោះកើនឡើងលើស ២០០នាក់ហើយ។

បើនិយាយពីការចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះវិញ លោក ចាន់ តុលា ជាអ្នកទទួលចុះឈ្មោះ បានលើកឡើងថា ដំបូងឡើយ មានការចុះឈ្មោះតិចតួចប៉ុណ្ណោះ ប៉ុន្តែ នៅថ្ងៃ ទី៣១ មករា ឆ្នាំ ២០២៥ នេះមានចំនួន អ្នកចុះឈ្មោះលើសពី ២០០នាក់ហើយ។ ចំពោះការចុះឈ្មោះចូលរួម គឺមិនមានការបង់ប្រាប់នោះឡើយ ហើយក៏ទទួលចុះឈ្មោះរហូតដល់ថ្ងៃចូលរួមតែម្តង។ លោកបន្តថា ព្រឹត្តិការណ៍នេះពីដំបូងឡើង មិននឹកស្មានថា មានការគាំទ្រពីមហាជននិងមានការគាំទ្រនោះទេ តែដោយហេតុតែការផ្សព្វផ្សាយយ៉ាងទូលំទូលាយ រីករាយដុះដាល រហូតមានការច្រើនឡើងៗ។
ចំពោះ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះ នឹងប្រព្រឹត្តទៅនាទៅនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៤:០០នាទី រសៀល នៅទីតាំងវាលថ្មដារអូរជុំ ចាប់ពីផ្លូវលេខ ៧៦A មកដល់ផ្លូវ ៧៨A បឹងកន្សែងថែម៤ជុំ ទីផ្តាច់ព្រ័តនៅទីតាំងរូបសំណាក់គ្រួសារដំរី ចំងាយសរុប ២១គីឡូម៉ែត្រ។ ចំពោះគោលបំណង នៃការបង្កើតព្រឹត្តិការណ៍នេះ ដើម្បីឲ្យមានភាពសប្បាយរីករាយ និងបំផុសស្មារតីប្រជាជន ឲ្យចូលរួមវិស័យកីឡា ដើម្បីសុខភាព ដែលជាផ្នែកមួយជួយជំរុញ ផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ របស់ខេត្តការអភិវឌ្ឍន៍ថ្មី វិស័យទេសចរណ៍ ចក្ខុវិស័យទាក់ទងភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនាខេត្តមួយនេះឱ្យបានច្រើន។

នៅក្នុងការរត់នេះ ប្រសិនបើមានកីឡាករណាដែលរត់បានចំនួន ២១ គីឡូម៉ែត្រ និងមានបំពាក់មេដាយ ប្រគល់ជូនដោយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដោយផ្ទាល់។ ចំណែកឯមេដាយ នៅពេលនេះមានចំនួន ២០ គ្រឿងសម្រាប់ត្រៀមទុក ជូនបេក្ខជនទទួលបានជ័យលាភី ក្នុងថ្ងៃបញ្ចប់ព្រឹត្តិការណ៍។ លោក ចាន់ តុលា បន្តថា ការចុះឈ្មោះនេះមិនមានការកំណត់ គឺទទួលរហូតដល់ថ្ងៃប្រគួតតែម្តង។ សម្រាប់មហាជន ចង់ចូលរួមរត់លេងកម្សាន្ត ដោយផ្ទាល់ គឺចុះឈ្មោះតាមរយៈលោកផ្ទាល់ដោយមិនមានបង់ប្រាក់នោះទេ ។
លោក ចាន់ តុលា បញ្ជាក់ថា ពីដំបូងឡើយ ព្រឹត្តិការណ៍នេះ បង្កើតឡើងដោយក្រុមតូចមួយ មិននឹកស្មានថា មានការឧបត្ថម្ភនិងគាំទ្រ ពីសំណាក់ថ្នាក់ដឹកនាំនោះ៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


