ព័ត៌មានជាតិ
បានអន្តរាគមន៍ទាន់ពេល ស្រូវប្រាំងកសិករនៅស្រុកបាណន់ ស្វិតស្រពោនមានភាពស្រស់បំព្រងឡើងវិញ
ដំណាំស្រូវប្រាំងរបស់ប្រជាកសិករ ដាំដុះក្នុងដំណាក់កាលលើកទី២ នៅតាមស្រុកគោលដៅមួយចំនួននៅខេត្តបាត់ដំបង បានប្រឈមការខ្វះទឹកស្រោចស្រព ប៉ុន្តែដោយសារមានកិច្ចអន្តរាគមន៍ពីមន្ត្រីមូលដ្ឋានផ្តើមពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធនានា បានជួយរកដំណោះស្រាយក្នុងការសង្គ្រោះស្រូវបានទាន់ពេល ដើម្បីទប់ស្កាត់ការខូចខាតទាំងស្រុង។

ប្រជាកសិករនៅក្នុងឃុំស្នឹង ស្រុកបាណន់ បានអះអាងថា ដំណាំស្រូវរបស់ពួកគាត់អាចខូចខាតទាំងស្រុងបើគ្មានកិច្ចអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធបានទាន់ពេល ខណៈប៉ុន្មានថ្ងៃចុងក្រោយនេះអាកាសធាតុបានបង្កើនកម្តៅ បង្កឲ្យទឹកតាមប្រភពមួយចំនួនដែលកសិករបម្រុងរីងស្ងួតអស់។
ប្រជាកសិករបានឲ្យដឹងថា ក្រោយបានសុំកិច្ចអន្តរាគមន៍ អាជ្ញាធរខេត្តបាត់ដំបង និងស្រុក រួមក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្នុងមូលដ្ឋានស្រុកផង រហូតមកដល់ត្រឹមពេលនេះ បានកំពុងខ្នះខ្នែងដោះស្រាយទឹកដើម្បីជួយសង្រ្គោះផលដំណាំស្រូវកសិករឲ្យបានទាន់ពេល។

បើតាមមន្ត្រីមូលដ្ឋានស្រុកបាណន់ថា ការជួយអន្តរាគមន៍ភ្លាមៗនេះ រដ្ឋបាលខេត្ត និងក្រុមការងារ បានសម្រេចបើកទ្វារប្រភពទឹកចំនួន ២ សំខាន់ៗ ក្នុងនោះមានទ្វារទឹកប្រភពពីអាងកំពីងពួយ និងទ្វារទឹកពីប្រភពទំនប់ទឹកកង្ហត ដើម្បីជួយសង្គ្រោះដំណាំស្រូវទាំងនោះ ដែលជាកិច្ចអន្តរាគមន៍បន្ទាន់។
លោកស្រី កឹម គឹមអាន មេឃុំស្នឹង បានប្រាប់អ្នកសារព័ត៌មានថា ឃុំស្នឹងគឺជាឃុំមួយរបស់ស្រុកបាណន់ មានសក្តានុពលទៅលើផ្នែកវិស័យកសិកម្ម ហើយបច្ចុប្បន្នផលដំណាំស្រូវប្រាំងដំណាក់កាលទី២ របស់កសិករ បានក្រៀមស្វិតជាបណ្តើរៗស្ទើរអស់ ខណៈអាកាសធាតុប៉ុន្មានថ្ងៃចុងក្រោយនេះក្តៅខ្លាំង ផ្ទៃដីបែកក្រហែង បង្កក្តីបារម្ភដល់កសិករគ្រប់គ្នា។

យ៉ាងណាក្រោយពីការជួយអន្តរាគមន៍ជាបន្តបន្ទាប់ពីអាជ្ញាធរខេត្ត ក៏ដូចជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ និងក្រុមការងារឃុំស្នឹងផង ពេលនេះដំណាំស្រូវប្រាំងដែលស្វិតស្រពោននោះ មានភាពស្រស់បំព្រងឡើងវិញហើយ ដែលធ្វើឲ្យកសិករសប្បាយចិត្ត និងមានទំនុកចិត្តយ៉ាងខ្លាំង។

លោក ខៃ សុដា អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥ នេះ ខេត្តបាត់ដំបង មានផែនការធ្វើស្រូវប្រាំង ត្រឹមតែ ២៧ ០០០ ហិកតា ប៉ុណ្ណោះ តែការអនុវត្តជាក់ស្តែងបានកើនដល់ ៨៦ ១១៥ ហិតា លើសផែនការចំនួន ៥៩ ១១៥ ហិតា។ ផ្ទៃដីដែលអាចផ្គត់ផ្គង់ទឹកស្រូវរដូវប្រាំងបានចំនួន ៣១ ៦៩៤ ហិតា ហើយផ្ទៃដីដែលមិនអាចសង្គ្រោះបានមានចំនួន ២៧ ៤២១ ហិតា៕


អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


