ព័ត៌មានអន្ដរជាតិ
អគារប្រណីតនៅតំបន់ការពារដោយយូណេស្កូនៅ Odesa រងការបំផ្លាញ
សេចក្តីរាយការណ៍ជាច្រើននៅថ្ងៃទី១ខែកុម្ភៈនេះ ឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលសំដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានានៅកណ្តាលកំពង់ផែសមុទ្រខ្មៅ Odesa របស់ប្រទេសអ៊ុយក្រែន ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ការបាញ់ផ្លោងនោះ បានបំផ្លាញអគារប្រវត្តិសាស្ត្រដែលសម្បតិ្តបេតកភ័ណ្ឌពិភពលោកយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឲ្យមនុស្សប្រាំពីរនាក់រងរបួស។ នេះយោងសេចក្តីរាយការណ៍របស់ Reuters ខណៈទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS វិញ បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន១០៨ និងការផ្លោងរបស់ប្រព័ន្ធមីស៊ីល HIMARS របស់សហរដ្ឋអាមេរិកចំនួន១០ក្នុងរយៈពេល២៤ម៉ោង។
តាមប្រព័ន្ធបណ្តាញសង្គម X ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយថា ការវាយប្រហារនេះគឺជា «ការវាយប្រហារដោយចេតនា» ដែលបានគូសបញ្ជាក់ម្តងទៀតនូវតម្រូវការក្នុងការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន។
លោក ហ្សេលេនស្គី បាននិយាយថា អ្នកការទូតន័រវេសបានស្ថិតក្នុងចំណោមអ្នកដែលស្ថិតនៅក្នុងចំណុចកណ្តាលនៃការវាយប្រហាររបស់រុស្ស៊ី នៅក្នុងទីតាំងប្រវត្តិសាស្ត្រ។
អភិបាលខេត្ត Odesa លោក Oleh Kiper បាននិយាយថា មនុស្សប្រាំពីរនាក់បានរងរបួស ហើយក្រុមសង្គ្រោះបន្ទាន់នៅតែស្ថិតនៅកន្លែងកើតហេតុ។
តាមការចុះផ្សាយរបស់រ៉យទ័រដោយបង្ហាញពីរូបភាពតាមអ៊ីនធឺណែត បង្ហោះដោយលោក Kiper និងដោយអភិបាលក្រុង Odesa លោក Hennady Trukhanov បង្ហាញពីកន្លែងទទួលភ្ញៀវ និងផ្នែកផ្សេងទៀតនៃសណ្ឋាគារ Bristol ដែលជាកន្លែងប្រណីតដែលត្រូវបានសាងសង់នៅចុងសតវត្សទី១៩ ត្រូវបានកម្ទេចនិងរាយប៉ាយដោយកម្ទេចថ្មល្អិតៗ។
សាលប្រគុំតន្ត្រី Odesa Philharmonic ទល់មុខសណ្ឋាគារបានរងការខូចខាត ដោយសារបង្អួចជាច្រើនត្រូវបានកម្ទេច៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី