ព័ត៌មានអន្ដរជាតិ
កូវីដធ្ងន់ធ្ងរពេក ប្រេស៊ីលកំពុងខ្វះគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់
ខណៈពេលដែលជំងឺកូវីដ១៩នៅប្រេស៊ីលកំពុងផ្ទុះឡើងហួសពីការគ្រប់គ្រង ប្រទេសនេះកំពុងប្រឈមមុខនឹងកង្វះខាតថ្មីដ៏គ្រោះថ្នាក់ដែលគំរាមកំហែងបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន។ នោះគឺកង្វះគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយចំនួនត្រូវបាក់ស្បាត បន្ទាប់ពីធ្វើការងារហួសកម្លាំងអស់រយៈពេលជាច្រើនខែ។ អ្នកផ្សេងទៀតមិនអាចបន្តការងារបានទេ ខណៈលំហូរមិនចេះចប់នៃអ្នកជំងឺកូវីដធ្ងន់ធ្ងរ បានជំរុញឲ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះឈានទៅរកការដួលរលំ។
ប្រធានសមាគមគ្រូពេទ្យប្រេស៊ីល (AMB) បានប្រាប់ Reuters ថា “គ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់ គឺជាទំនិញដែលខ្វះខាត។ គ្មានវិធីណាដើម្បីបំពេញនូវតម្រូវការដ៏សាហាវព្រៃផ្សៃនេះបានទេ”។

ជំរុញដោយការឆ្លងវីរុសបំប្លែងខ្លួនថ្មី, កង្វះវិធានការទប់ស្កាត់, ការឆ្លើយតបរបស់សហព័ន្ធដែលមានភាពច្របូកច្របល់និងការចាក់វ៉ាក់សាំងក្នុងល្បឿនយឺត ប្រទេសធំបំផុតនៅតំបន់អាមេរិកឡាទីនមួយនេះ បានក្លាយជាចំណុចកណ្តាលនៃការរាតត្បាតរោគជាសកល។
ប្រជាជនប្រេស៊ីលជាង២៨៤,០០០នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង ដែលនេះជាចំនួនអ្នកស្លាប់ខ្ពស់បំផុតលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

យោងតាមវិទ្យាស្ថានជីវឱសថ Fiocruz បានឲ្យដឹងថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះកំពុងដួលរលំ ខណៈផ្នែក ICU នៅរដ្ឋ២៥ក្នុងចំណោមរដ្ឋចំនួន២៦ និងមណ្ឌលសហព័ន្ធ បានដាក់អ្នកជំងឺលើស៨០ភាគរយ។ បន្ទប់ ICU ក្នុងទីក្រុងចំនួន១៩បានដាក់លើសសមត្ថភាព ៩០ភាគរយ។
កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុង Sao Paulo បានកត់ត្រាជាលើកដំបូងនៃមរណភាពរបស់អ្នកជំងឺម្នាក់ ដែលបានស្លាប់ខណៈពេលរង់ចាំគ្រែនៅខាងក្នុងបន្ទប់ ICU។

នៅតាមរដ្ឋជាច្រើន អភិបាលនានាកំពុងពុះពារដើម្បីបើកមន្ទីរពេទ្យនៅតាមមូលដ្ឋាន ដោយសារតែខ្វះអ្នកជំនាញដែលមានសមត្ថភាព។ មន្ត្រីសុខាភិបាលសាធារណៈកំពុងលុបចោលការវះកាត់ជំងឺនានា និងប្តូរមន្ទីរពេទ្យទៅជាផ្នែកសង្គ្រោះបន្ទាន់បណ្តោះអាសន្ន។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលមានវេជ្ជបណ្ឌិតជាង៥៤ម៉ឺននាក់ ហើយសមាមាត្ររបស់គ្រូពេទ្យគឺមិនខុសឆ្ងាយពីសហរដ្ឋអាមេរិកទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានតែមួយភាគតូចប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


