ព័ត៌មានជាតិ
ប្រាក់ចំណូលនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាសម្រេចបាទឹកប្រាក់ជាង ៣៥៦ លានដុល្លារ កាលពីឆ្នាំ២០២៤
ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជា បានកត់ត្រាកំណើនបុព្វលាភរ៉ាប់រង(ប្រាក់ចំណូល) ក្នុងឆ្នាំ២០២៤កន្លងទៅនេះសម្រេចបានក្នុងទឹកប្រាក់ចំនួន ៣៥៦,៤៥ លានដុល្លារ កើនឡើង ៣,៥ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កំណើនយឺតនេះ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់។

យោងតាមរបាយការណ៍បានពីនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ បុព្វលាភសរុបរកបានពីក្រុមហ៊ុនធានារ៉ាប់រងទាំង ៤១ របស់កម្ពុជា ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧។ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។ បច្ចុប្បន្ន ឧស្សាហកម្មនេះមានទ្រព្យសកម្មសរុបចំនួន ១,១ ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរ វិស័យនេះក៏បានធ្វើការទូទាត់សណងដែលមានទឹកប្រាក់រហូតដល់ ៧៩,៧ លានដុល្លារផងដែរ កើនឡើងជិត ២០ ភាគរយពី៦៧ លានដុល្លារក្នុងឆ្នាំ២០២៣។
លោក ប៊ូ ចាន់ភីរូអគ្គនាយក IRC បានថ្លែងនៅក្នុងព្រឹត្តិការណ៍កាលពីពេលកន្លងមកថា ដោយសារស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលកម្ពុជាបានរក្សាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។

ទោះជាយ៉ាងណាក៏ដោយ លោកលើកឡើងថា បើក្រឡេកមើលសូចនាករសំខាន់ៗ ដូចជាអត្រាការរួមចំណែកធានារ៉ាប់រងផ្នែកសេដ្ឋកិច្ច និងដង់ស៊ីតេធានារ៉ាប់រងកម្ពុជា អត្រាវិភាគទានមានត្រឹមតែ ១,១៤ភាគរយប៉ុណ្ណោះ ហើយដង់ស៊ីតេមានត្រឹមតែ ២០,៧២ ដុល្លារក្នុងមនុស្សម្នាក់កាលពីឆ្នាំ ២០២៣។
លោកថ្លែងថា៖ «សូចនាករនេះបង្ហាញថាទីផ្សារធានារ៉ាប់រងកម្ពុជានៅតែមានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍន៍នៅពេលអនាគត ប៉ុន្តែឧស្សាហកម្មមួយនេះក៏ប្រឈមនឹងកត្តាមួយចំនួនផងដែរដូចជា កង្វះជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងជាសាធារណៈ»។
យោងតាមរបាយការណ៍របស់ IRC បុព្វលាភធានារ៉ាប់រងដុល (GWP) របស់វិស័យធានារ៉ាប់រងរបស់កម្ពុជា កាលពីឆ្នាំ ២០២៣ មានចំនួន ៣៣២ លានដុល្លារ កើនឡើង ២០ ភាគរយពី ៣៣១,៨ លានដុល្លារកាលពីឆ្នាំ ២០២២៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


