ព័ត៌មានជាតិ
កម្ពុជា-កូរ៉េសហការគ្នាដើម្បីចូលរួមអភិវឌ្ឍន៍វិស័យធានារ៉ាប់រង
និយ័តករធានារ៉ាប់រងកម្ពុជា (RIC) និងវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ (KIDI) បានចាប់ដៃគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ការចែករំលែកបទពិសោធន៍ ព្រមទាំងជំនាញបច្ចេកទេសដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យ ធានារ៉ាប់រងនៃប្រទេសទាំងពីរ។

ការសម្រេចបាននៃកិច្ចសហការនេះធ្វើឡើងតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងលោកប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ RIC និង លោក Chang-Eon Heo ប្រធាន និងជានាយក ប្រតិបត្តិនៃ KIDI កាលពីថ្ងៃទី៤ខែមីនានៅរាជធានីភ្នំពេញ។
«អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ការចែករំលែកបទពិសោធន៍ ព្រមទាំងជំនាញបច្ចេកទេសដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យ ធានារ៉ាប់រងទាំងក្នុងប្រទេសកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា» នេះបើយោងតាម RIC។

តាមរយៈ MoU នេះភាគីទាំងពីរនឹងធ្វើការបំពេញទស្សនកិច្ចសិក្សារវាងទៅវិញទៅមក; ការរៀបចំកម្មវិធីផ្សេងៗ រួមមាន សិក្ខាសាលា វេទិកា និងកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យ; ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ជាពិសេសលើការគ្រប់គ្រងស្ថិតិធានារ៉ាប់រង និង ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង; និង ការបំពេញកិច្ចការផ្សេងទៀតតាមការព្រមព្រៀងរបស់ភាគីទាំងសងខាង។
ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជា បានកត់ត្រាកំណើនបុព្វលាភរ៉ាប់រង(ប្រាក់ចំណូល) ក្នុងឆ្នាំ២០២៤កន្លងទៅនេះសម្រេចបានក្នុងទឹកប្រាក់ចំនួន ៣៥៦,៤៥ លានដុល្លារ កើនឡើង ៣,៥ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កំណើនយឺតនេះ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់។

យោងតាមរបាយការណ៍បានពីនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ បុព្វលាភសរុបរកបានពីក្រុមហ៊ុនធានារ៉ាប់រងទាំង ៤១ របស់កម្ពុជា ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧។ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។ បច្ចុប្បន្ន ឧស្សាហកម្មនេះមានទ្រព្យសកម្មសរុបចំនួន ១,១ ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរ វិស័យនេះក៏បានធ្វើការទូទាត់សណងដែលមានទឹកប្រាក់រហូតដល់ ៧៩,៧ លានដុល្លារផងដែរ កើនឡើងជិត ២០ ភាគរយពី៦៧ លានដុល្លារក្នុងឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


