ព័ត៌មានជាតិ
ប្រាក់ចំណូលនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាសម្រេចបាទឹកប្រាក់ជិត ១៣០លានដុល្លារ ក្នុងរយៈពេល៤ខែឆ្នាំនេះ
ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់រួមទាំងកម្ពុជានៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជា ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជា បានកត់ត្រាកំណើនបុព្វលាភរ៉ាប់រង(ប្រាក់ចំណូល) ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះសម្រេចបានក្នុងទឹកប្រាក់ចំនួន ១២៩,៥ លានដុល្លារ កើនឡើង ៦ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលជាកំណើនយឺតធៀបទៅនឹងបណ្តាប៉ុន្មានឆ្នាំមុន ។

យោងតាមរបាយការណ៍បានពីនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះបុព្វលាភសរុបរកបានពីក្រុមហ៊ុនធានារ៉ាប់រងទាំង ៤១ របស់កម្ពុជា ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។ បច្ចុប្បន្ន ឧស្សាហកម្មនេះមានទ្រព្យសកម្មសរុបចំនួន ១,១ ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ វិស័យនេះក៏បានធ្វើការទូទាត់សណងដែលមានទឹកប្រាក់រហូតដល់ ៣០,៣៤ លានដុល្លារផងដែរ កើនឡើងជិត ៣៩ ភាគរយពី២១,៧៦ លានដុល្លារក្នុងឆ្នាំ២០២៤។

លោក ប៊ូ ចាន់ភីរូអគ្គនាយក IRC បានថ្លែងនៅក្នុងព្រឹត្តិការណ៍កាលពីពេលកន្លងមកថា ដោយសារស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលកម្ពុជាបានរក្សាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោកលើកឡើងថា បើក្រឡេកមើលសូចនាករសំខាន់ៗ ដូចជាអត្រាការរួមចំណែកធានារ៉ាប់រងផ្នែកសេដ្ឋកិច្ច និងដង់ស៊ីតេធានារ៉ាប់រងកម្ពុជា អត្រាវិភាគទានមានត្រឹមតែ ១,១៤ភាគរយប៉ុណ្ណោះ ហើយដង់ស៊ីតេមានត្រឹមតែ ២០,៧២ ដុល្លារក្នុងមនុស្សម្នាក់កាលពីឆ្នាំ ២០២៣។

លោកថ្លែងថា៖ «សូចនាករនេះបង្ហាញថាទីផ្សារធានារ៉ាប់រងកម្ពុជានៅតែមានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍន៍នៅពេលអនាគត ប៉ុន្តែឧស្សាហកម្មមួយនេះក៏ប្រឈមនឹងកត្តាមួយចំនួនផងដែរដូចជា កង្វះជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងជាសាធារណៈ»។
យោងតាមរបាយការណ៍របស់ IRC បុព្វលាភរ៉ាប់រងក្នុងឆ្នាំ២០២៤ សម្រេចបានក្នុងទឹកប្រាក់ចំនួន ៣៥៦,៤៥ លានដុល្លារ កើនឡើង ៣,៥ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ វិស័យនេះក៏បានធ្វើការទូទាត់សណងដែលមានទឹកប្រាក់រហូតដល់ ៧៩,៧ លានដុល្លារផងដែរ កើនឡើងជិត ២០ ភាគរយពី៦៧ លានដុល្លារក្នុងឆ្នាំ២០២៣៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


