ព័ត៌មានជាតិ
ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាមានកំណើនទាបក្នុងរយៈពេល៩ខែកន្លងមកនេះ
និយតករធានារ៉ាប់រងកម្ពុជា (IRC) បានឱ្យដឹងនៅក្នុងរបាយការណ៍ថា គិតត្រឹមរយៈពេល៩ខែមកនេះ ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាបានកត់ត្រាបុព្វលាភសរុបចំនួន ២៧២,៨ លានដុល្លារ កើនឡើងតិចតួចក្នុងអត្រា៣,២ភាគរយ ពី២៦៤,២ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកនៅក្នុងឧស្សាហកម្មនេះលើកឡើងថាអត្រាកំណើននេះគឺជាទាបជាងខ្លាំងបើធៀបទៅបណ្តឆ្នាំមុនៗ។

កំណើននេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។
របាយការណ៍ដដែលបានបង្ហាញឱ្យឃើញទៀតថាចំនួនសរុបនៃសំណងមានប្រហែល ៥១ លានដុល្លារក្នុងអំឡុង៩ខែឆ្នាំនេះកើនឡើង ១៥ ភាគរយពី ៤៤,៣ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់ទ្រព្យសកម្មនៅក្នុងវិស័យនេះទាំងមូលមានជាង១ពាន់លានដុល្លារ។
លោក ប៊ូ ចាន់ភីរូអគ្គនាយក IRC បានថ្លែងនៅក្នុងព្រឹត្តិការណ៍កាលពីពេលកន្លងមកថា ដោយសារស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលកម្ពុជាបានរក្សាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។

ទោះជាយ៉ាងណាក៏ដោយ លោកលើកឡើងថា បើក្រឡេកមើលសូចនាករសំខាន់ៗ ដូចជាអត្រាការរួមចំណែកធានារ៉ាប់រងផ្នែកសេដ្ឋកិច្ច និងដង់ស៊ីតេធានារ៉ាប់រងកម្ពុជា អត្រាវិភាគទានមានត្រឹមតែ ១,១៤ភាគរយប៉ុណ្ណោះ ហើយដង់ស៊ីតេមានត្រឹមតែ ២០,៧២ ដុល្លារក្នុងមនុស្សម្នាក់កាលពីឆ្នាំ ២០២៣។
លោកថ្លែងថា៖ «សូចនាករនេះបង្ហាញថាទីផ្សារធានារ៉ាប់រងកម្ពុជានៅតែមានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍន៍នៅពេលអនាគត ប៉ុន្តែឧស្សាហកម្មមួយនេះក៏ប្រឈមនឹងកត្តាមួយចំនួនផងដែរដូចជា កង្វះជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងជាសាធារណៈ»។
លោក យក់ ចំរើនរិទ្ធ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង Forte បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៩ខែតុលានេះថា លោកទទួលស្គាល់ថាកំណើននៅក្នុងវិស័យនេះមានកម្រិតទាប បើធៀបទៅនឹងកំណើនសេដ្ឋកិច្ចដែលមានក្នុងរង្វង់ជិត៦ភាគរយប្រចាំឆ្នាំ។

លោកថា ៖«យើងមើលឃើញថាសម្រាប់ធនារ៉ាប់រងអាយុជីវតិមានកំណើនក្នុងរង្វង់ជាង៣% ខណៈធនារ៉ាប់រងទូទៅមានកំណើនតែក្នុងរង្វង់ជាង១%ប៉ុណ្ណោះដែលជាអត្រាមួយដ៏ទាបបើធៀបទៅនឹងកំណើនGDP ដែលមានជាង៥%។ ដូច្នេះខ្ញុំអាចនិយាយបានថាវិស័យនេះហាក់សឹងតែគ្មានកំណើនសម្រាប់ឆ្នាំនេះ ដោយសារតែយើងធ្លាប់កើនចន្លោះពី៧%ទៅ៨%ឆ្នាំមុនៗ»។
យោងតាមរបាយការណ៍របស់ IRC បុព្វលាភធានារ៉ាប់រងដុល (GWP) របស់វិស័យធានារ៉ាប់រងរបស់កម្ពុជា កាលពីឆ្នាំ ២០២៣ មានចំនួន ៣៣២ លានដុល្លារ កើនឡើង ២០ ភាគរយពី ៣៣១,៨ លានដុល្លារកាលពីឆ្នាំ ២០២២៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


