Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

បានផុស

នៅ

ក្រុមហ៊ុន Tropicam Fruit and Vegetables នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចុះកិច្ចសន្យាទិញបន្លែពី​សហគមន៍កសិកម្មទំនើប ក្នុងតម្លៃថេរគឺ ២០០០ រៀលក្នុងមួយគីឡូ​ក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រ​សាសន៍​ថា៖ «ជាមួយនឹងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា សហគមន៍នឹងលក់បន្លែចម្រុះជូន​ក្រុម​ហ៊ុន​ក្នុងតម្លៃថេរ ២០០០៛/គីឡូ ទោះបីជាថ្លៃស្ពៃនៅក្រៅសហគមន៍ក្នុងពេលបច្ចុប្បន្នត្រឹមតែ ៥០០៛/គីឡូ ក៏ដោយ។ ការគាំពារពីហានិភ័យទីផ្សារគឺអត្ថប្រយោជន៍ដ៏សំ​ខាន់​មួយទៀត​នៃសហ​គមន៍​កសិកម្មទំនើប ដែលកសិករសមាជិកទទួលបាន ក្រៅពីការគាំទ្រខាងផ្នែកដើមទុន និង​បច្ចេក​ទេស»។

បន្លែចម្រុះទាំង ៤ ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងសាឡាត់ ដែលផលិត​ក្រោម​ឆ័ត្រ «សហគមន៍​កសិកម្មទំនើប» អាច​ប្រមូលផលបានប្រមាណ ៥ តោនក្នុងមួយថ្ងៃ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា សកម្មភាពដាំដុះទាំងអស់​នៅ​កម្ពុជា ជាការផ្ដល់ឱកាស​បង្កើត​​ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ខណៈរដ្ឋាភិបាលអាចប្រែក្លាយ​មុខរបរ​ដាំបន្លែទៅជាមុខរបរមួយដែលផ្ដល់ប្រាក់ចំណេញ​ខាងផ្នែកសេដ្ឋកិច្ច​ដល់ប្រជាពលរដ្ឋ ហើយនឹង​បង្ករ​​បរិយាកាសឱ្យមានភាពច្បាស់លាស់មួយ​តាមរយៈ​ការចងក្រងជា​សហគមន៍​កសិកម្មទំនើប ដើម្បីឱ្យអ្នកដែលផលិតលក្ខណៈគ្រួសារ អាច​មាន​លទ្ធភាពប្រកួតប្រជែង​ជាមួយ​អ្នកធ្វើ​ទ្រង់ទ្រាយ​ធំ ជាពិសេសអាចប្រកួតប្រជែង​ជាមួយ​បន្លែនាំចូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម