ព័ត៌មានអន្ដរជាតិ
រដ្ឋបាលលោកត្រាំគ្រោងបញ្ឈប់បុគ្គលិក USAID ពី ១ម៉ឺននាក់ មកនៅត្រឹម ២៩០នាក់
រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកនៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ពីជាង ១០០០០នាក់មកនៅប្រហែល ២៩០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត New York Times នៅថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២៥។
មានតែបុគ្គលិក ២៩៤នាក់នៅទីភ្នាក់ងារនេះនឹងត្រូវបានអនុញ្ញាតឱ្យរក្សាការងាររបស់ពួកគេ ក្នុងនោះមានត្រឹមតែ ១២ នាក់នៅក្នុងការិយាល័យអាហ្វ្រិក និង៨ នាក់នៅក្នុងការិយាល័យអាស៊ី។ បុគ្គលិកដែលនៅសេសសល់តិចតួចនោះ រួមមានបុគ្គលិកដែលមានជំនាញផ្នែកសុខភាព និងជំនួយមនុស្សធម៌ ។
ប្រភពរបស់ New York Times បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកមួយចំនួនបានចាប់ផ្តើមទទួលបានការជូនដំណឹងពីការបញ្ចប់ការងារ។ ជាមួយគ្នានេះគេហទំព័រ USAID បាននិយាយថា៖« គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រទី៧ខែកុម្ភៈ បុគ្គលិកដែលជួលដោយផ្ទាល់របស់ USAID ទាំងអស់នឹងត្រូវជូនដំណឹង ឱ្យឈប់សម្រាកនៅទូទាំងពិភពលោក លើកលែងតែបុគ្គលិកដែលត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវចំពោះមុខងារសំខាន់នៃបេសកកម្ម ភាពជាអ្នកដឹកនាំស្នូល និងកម្មវិធីដែលបានកំណត់ជាពិសេស»។

លោក J. Brian Atwood ដែលបម្រើការជាប្រធាន USAID អស់រយៈពេលជាង ៦ឆ្នាំ បាននិយាយថា ការបញ្ឈប់បុគ្គលិកយ៉ាងច្រើននឹងសម្លាប់ទីភ្នាក់ងារដែលបានជួយការពារមនុស្សរាប់សិបលាននាក់នៅជុំវិញពិភពលោកពីការស្លាប់។
គួរបញ្ជាក់ថា ទីភ្នាក់ងារជំនួយមនុស្សធម៌ចម្បងរបស់ទីក្រុងវ៉ាស៊ីនតោននេះ គឺជាគោលដៅនៃកម្មវិធីរៀបចំរដ្ឋាភិបាលឡើងវិញដែលដឹកនាំដោយលោក Elon Musk ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ត្រាំ ចាប់តាំងពីប្រធានាធិបតីបក្សសាធារណរដ្ឋចូលកាន់តំណែងកាលពីថ្ងៃទី២០ខែមករា។
USAID មានបុគ្គលិកជាង ១០០០០ នាក់នៅជុំវិញពិភពលោក ដែលពីរភាគបី នៃពួកគេនៅខាងក្រៅសហរដ្ឋអាមេរិក។ USAID បានផ្តល់ជំនួយដល់ប្រទេសចំនួន ១៣០ ក្នុងឆ្នាំ២០២៣ ភាគច្រើនជាប្រទេសដែលមានជម្លោះ និងក្រីក្រខ្លាំង។ ប្រទេសដែលទទួលបានជំនួយច្រើនជាងគេគឺអ៊ុយក្រែន បន្ទាប់មកគឺប្រទេសអេត្យូពី ហ្សកដានី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សូម៉ាលី យេម៉ែន និងអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរបាយការណ៍របស់ CRS៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


