ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ផ្អាកការហៅទូរសព្ទជាមួយមេដឹកនាំប៉ាណាម៉ា ខណៈភាពតានតឹងព្រែកជីកកាន់តែខ្លាំង
ជំនួបតាមរយៈការហៅទូរសព្ទជាមួយប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino ត្រូវបានផ្អាក ដោយសារតែមានផ្លាស់ប្ដូរនៅក្នុងរបៀបវារៈរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋាភិបាលប៉ាណាម៉ា កាលពីថ្ងៃសុក្រទី៨ខែកុម្ភៈឆ្នាំ២០២៥។

រដ្ឋាភិបាលប៉ាណាម៉ា បាននិយាយថា ការិយាល័យបរទេសរបស់ខ្លួន នឹងចែករំលែកព័ត៌មានលម្អិតអំពីកាលបរិច្ឆេទថ្មីនៃជំនួបតាមការហៅទូរសន្ទនេះ នៅពេលដែលវាត្រូវបានសម្របសម្រួលរួចរាល់។
ការហៅទូរសព្ទរវាងប្រធានាធិបតីអាមេរិក និងសមភាគីប៉ាណាម៉ា ដំបូងឡើយគ្រោងធ្វើនៅម៉ោង៣និង៣០នាទីរសៀលថ្ងៃសុក្រ ចំពេលមានភាពតានតឹងជុំវិញការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដណ្តើមយកព្រែកជីកប៉ាណាម៉ា។
លោក Jose Raul Mulino បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយការភូតកុហក និងព័ត៌មានមិនពិត អំពីព្រែកជីកប៉ាណាម៉ា។ ការលើកឡើងរបស់ប្រធានាធិបតីប៉ាណាម៉ាកាលពីថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានអះអាងថា កប៉ាល់រដ្ឋាភិបាលខ្លួននឹងអាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយមិនចាំបាច់បង់ប្រាក់ឡើយ។
លោកក៏បានច្រានចោលការអះអាងដែលថាប្រទេសចិនមានទាហាននៅទីនោះ និងបានគ្រប់គ្រងព្រែកជីកប៉ាណាម៉ា ដែលជាផ្លូវទឹកដ៏សំខាន់ប្រវែង៨២គីឡូម៉ែត្រដែលតភ្ជាប់មហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។
ព្រែកជីកនេះបច្ចុប្បន្នត្រូវបានគ្រប់គ្រង និងដំណើរការដោយអាជ្ញាធរព្រែកជីកប៉ាណាម៉ា ដែលជាទីភ្នាក់ងារស្វយ័តគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាណាម៉ា។
ក្រោយដំណើរទស្សនកិច្ច និងការចេញសារព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីពេលថ្មីៗ រដ្ឋាភិបាលប៉ាណាម៉ាបានសម្រេចចិត្តប្រកាសដកវត្តមានរបស់ខ្លួនចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលហៅកាត់ថា BRI (Belt and Road Initiative) ជាកម្មវិធីបណ្ដាក់ទុនសកលជាមួយមូលនិធិដ៏ច្រើនសម្បើមរបស់ក្រុងប៉េកាំង៕
ដោយ៖ ឈាង
ចុចអាន៖ ប្រធានាធិបតីប៉ាណាម៉ា ប្រាប់អាមេរិកថា កុំប៉ិនកុហករឿងព្រែកជីកពេក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


