ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប៉ាណាម៉ា ប្រាប់អាមេរិកថា កុំប៉ិនកុហករឿងព្រែកជីកពេក
លោក Jose Raul Mulino បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយការភូតកុហក និងព័ត៌មានមិនពិត អំពីព្រែកជីកប៉ាណាម៉ា។ ការលើកឡើងរបស់ប្រធានាធិបតីប៉ាណាម៉ាកាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានអះអាងថា កប៉ាល់រដ្ឋាភិបាលខ្លួននឹងអាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយមិនចាំបាច់បង់ប្រាក់ឡើយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Mulino បានបញ្ជាក់ថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរមិនគួរផ្អែកលើការភូតកុហក និងព័ត៌មានមិនពិតទេ។
លោក Mulino បាននិយាយថា៖ «ហេតុអ្វីបានជាពួកគេធ្វើសេចក្តីថ្លែងការណ៍ស្ថាប័នដ៏សំខាន់មួយពីអង្គភាពដែលគ្រប់គ្រងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ដោយផ្អែកលើព័ត៌មានមិនពិត? មែនទែនទៅ វាមិនអាចអត់ឱនឲ្យបានទេ»។
លោក Mulino បានប្រាប់ថា លោកបានស្នើឲ្យឯកអគ្គរដ្ឋទូតរបស់លោកនៅទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបដិសេធការអះអាងដែលធ្វើឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។
ការអត្ថាធិប្បាយរបស់លោក Mulino ទំនងជាធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើង ក្រោយពីអាមេរិកបញ្ជាក់ថា ចិនកំពុងមានឥទ្ធិពល និងកិច្ចសហប្រតិបត្តិការយោធានៅលើព្រែកជីកប៉ាណាម៉ា។
យ៉ាងណា ក្រោយមក លោក Mulino បានសរសេរសារបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងជជែកដោយផ្ទាល់ជាមួយប្រធានាធិបតីអាមេរិកនៅរសៀលថ្ងៃសុក្រនេះ។
អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ ដោយបានច្រានចោលការអះអាងរបស់ក្រសួងការបរទេសដែលថា រដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ាបានយល់ព្រមមិនគិតថ្លៃឆ្លងកាត់សម្រាប់នាវារបស់រដ្ឋាភិបាលអាមេរិក ដែលជាទង្វើមួយដែលអាចជួយសន្សំប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតនូវបំណងប្រាថ្នារបស់លោកក្នុងការដណ្តើមយកព្រែកជីកប៉ាណាម៉ា ដែលជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់មកកាន់កាប់ឡើងវិញ។ ព្រែកជីកប៉ាណាម៉ា មានប្រវែង ៨២គីឡូម៉ែត្រ ឆ្លងកាត់អាមេរិកកណ្តាល និងជាតំណភ្ជាប់ដ៏សំខាន់រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។
មេដឹកនាំអាមេរិក ក៏បានទាមទារផងដែរថា ប៉ាណាម៉ាត្រូវធ្វើការផ្លាស់ប្តូរភ្លាមៗចំពោះអ្វីដែលលោកហៅថាជា «ឥទ្ធិពល និងការគ្រប់គ្រង» របស់ប្រទេសចិននៅលើព្រែកជីក បើមិនដូច្នេះទេអាមេរិកនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ។
លោក ត្រាំ បានចោទប្រកាន់ប្រទេសប៉ាណាម៉ាពីរឿងគិតប្រាក់លើសកម្រិត ដើម្បីប្រើប្រាស់ផ្លូវទឹកពាណិជ្ជកម្មរបស់ខ្លួន។
កប៉ាល់យោធាអាមេរិក មានអាទិភាពក្នុងការឆ្លងកាត់ផ្លូវទឹក យោងតាមសន្ធិសញ្ញាអព្យាក្រឹតភាពឆ្នាំ១៩៧៧ ដែលបានចុះហត្ថលេខានៅពេលដែលអាមេរិកបានយល់ព្រមប្រគល់ព្រែកជីកទៅឲ្យប្រទេសប៉ាណាម៉ាវិញ។ ប៉ុន្តែកប៉ាល់ទាំងអស់ ដោយមិនគិតពីប្រភពដើម គោលដៅ ឬទង់ជាតិ ត្រូវតែបង់ថ្លៃសេវាដែលប្រែប្រួលអាស្រ័យលើទំហំ និងប្រភេទ៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក ចេញព័ត៌មានខុសរឿងដែលថា ប៉ាណាម៉ាលែងគិតលុយពីនាវាខ្លួន ពេលឆ្លងកាត់ព្រែកជីក
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


