ព័ត៌មានជាតិ
សម្តេចតេជោ ស្នើឱ្យបន្តពង្រឹងជ្រើសរើសមន្រ្តីក្របខណ្ឌរដ្ឋប្រកបដោយតម្លាភាព
ថ្លែងចេញពីវេទិកាសាធារណៈ នៅថ្ងៃទី ១១ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យបន្តពង្រឹងការជ្រើសរើសមន្រ្តីក្របខណ្ឌរដ្ឋប្រកបដោយតម្លាភាព ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការចំណាយរបស់រដ្ឋាភិបាល។
អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ នៅខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ ទៅលើការទទួលយកមន្រ្តីក្របខណ្ឌ ការបណ្តុះបណ្តាលគ្រូ និងគ្រូពេទ្យ តាមរយៈការប្រឡង។ ក្នុងន័យនេះសម្តេច ជំរុញឱ្យបន្តពង្រឹងការជ្រើសមន្រ្តីក្របខណ្ឌបែបនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

សម្តេចបានថ្លែងថា៖«កន្លងទៅគ្រាន់តែប្រឡងគ្រូ ប៉ុន្មានរយនាក់ ត្រូវរើសទូទាំងប្រទេសមកប្រឡង ដូច្នេះ ខ្ញុំករុណាគិតថា គួរតែអនុវត្តទៅតាមប្រព័ន្ធដូចគ្នា។ បើមិនអញ្ចឹងទេ ម្នាក់ទីកន្លែងមួយដែលងាយស្រួលបានក្របខណ្ឌពិសេស ធ្វើឱ្យបាត់បង់ប្រសិទ្ធភាពរបស់រដ្ឋ និងអយុត្តិធម៌សម្រាប់អ្នកដែលប្រឡងមិនជាប់»។
សម្តេចបានគូសបញ្ជាក់ផងដែរថា បញ្ហានេះ ក្រសួងអប់រំ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ត្រូវគិតគូរឱ្យបានហ្មត់ចត់ ខណៈបញ្ហាគ្រូពេទ្យ និងគ្រូបង្រៀនត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើសមន្រ្តី។ សម្តេចបន្តថា៖«ត្រូវពិនិត្យឱ្យបានដិតដល់ពីក្រសួងអប់រំ ពីសំណាក់ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ព្រោះខ្ញុំករុណា មិនអាចឆ្លើយដូចមុនថាបាននោះទេ។ ព្រោះខ្ញុំតាំងពីពាក់កណ្តាលអាណត្តិមុន គឺរឹតបន្តឹងការរើសក្របខណ្ឌ។ ជួនកាលចូលនិវត្តន៍ពីរនាក់ ឱ្យរើសតែម្នាក់»។

បើតាមសម្តេចតេជោ ការជ្រើសរើសមន្រ្តីក្របខណ្ឌ ត្រូវតែពិនិត្យអំពីគុណសម្បត្តិ និងលក្ខណៈគ្រប់គ្រាន់ បើគ្រាន់តែមកជ្រកដើម្បីទទួលបានក្របខណ្ឌ គឺជារឿងអយុត្តិធម៌ចំពោះបញ្ហាដទៃទៀត។
«ព្រោះកាលណាបញ្ចូលក្របខណ្ឌគេភ្លាម ត្រូវគិតចាប់ពីថ្ងៃចាប់ផ្តើមរហូតដល់ថ្ងៃគេស្លាប់ ចឹងត្រូវមានតុល្យភាពទៅលើបញ្ហាថវិកា ត្រូវវិភាគជូនតាមវិស័យណា។ គ្រប់តែកន្លែងហ្នឹង មានមន្រ្តីជាប់កិច្ចសន្យា ប៉ុន្តែមន្រ្តីជាប់កិច្ចសន្យាមិនត្រូវបានទទួលជាស្វ័យប្រវត្តិនូវក្របខណ្ឌនោះទេ» ។

បើតាមសម្តេចតេជោ គ្រូពេទ្យមន្រ្តីកិច្ចសន្យា ធ្លាប់ត្រូវបានបញ្ចូលឱ្យចូលក្របខណ្ឌលក្ខណៈទ្រង់ទ្រាយធំអំឡុងរាតត្បាតនៃជំងឺកូវីដ១៩ គឺដើម្បីប្រយុទ្ធជាមួយកូវីដ។ ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវតែអនុវត្តទៅតាមគោលការណ៍របស់រដ្ឋាភិបាល។ សម្តេចបន្តថា៖«ខ្ញុំករុណា គ្រាន់តែផ្តល់យោបល់ទៅដល់ក្រសួង ប៉ុន្តែមិនមានសិទ្ធិដើម្បីសម្រេច លូកលាន់ ព្រោះនេះទាក់ទងការគ្រប់គ្រងថវិកា»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


