Connect with us

ព័ត៌មានអន្ដរជាតិ

​​តួកគី​​​​បិទ​​​សេវា​សង្គម​មួយ​ចំនួន​ ខណៈព្រឹលធ្លាក់​ខ្លាំង​​​​ស្ទើរពាសពេញ​ប្រទេស​​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ​​ប្រទេស​តួកគី​​​​ដែលស្ថិតនៅ​តំបន់​​ដើម​បូព៌ា​ បាន​រង​ផល​ប៉ះពាល​យ៉ាង​ខ្លាំង​ដោយសារ​ការ​ព្រឹលធ្លាក់ខ្លាំងពេក បាននាំឱ្យមានការផ្អាក​សេវា​សង្គម​សំខាន់​ៗ ដូច​ជា ការដឹកជញ្ជូន បិតសាលារៀន និងបិទ​ផ្លូវ​ចរាចរណ៍​​ជាច្រើនកន្លែង។

(រូបភាព៖ VCG)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់ព្រឹលបានជះឥទ្ធិពលលើតំបន់ជាច្រើនទូទាំងប្រទេសតួកគី​ រួមមាន Kahramanmaras, Adiyaman និង Malatya នៅភាគខាងត្បូង ព្រមទាំងតំបន់ឆ្នេរ ដូចជា Samsun និង Sinop នៅភាគខាងជើង ដែលជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការដឹកជញ្ជូនសិស្ស ឬបិទសាលារៀន។ យោងតាមរបាយការណ៍ បានឱ្យដឹងថា នៅភាគខាងជើងខេត្ត Kastamonu ផ្លូវភូមិចំនួន៣៣៥ត្រូវបានបិទ។

ចំណែកនៅក្នុងនៅរដ្ឋធានី​​ Istanbul ជាកន្លែងដែលមានព្រឹលធ្លាក់ខ្លាំង​បំផុត​​​​​​មិន​ធ្លាប់​ជួប​​ បាន​បង្កឲ្យមានការកកស្ទះចរាចរណ៍ធំៗ និងផ្អាកជើងហោះហើរមួយចំនួនផងដែរ។ អភិបាលទីក្រុងលោក Davut Gul បានប្រកាសថា ស្ថាប័នអប់រំ​ទាំងអស់នៅក្នុងទីក្រុងនេះត្រូវបិទចាប់ពីថ្ងៃទី១២ខែកុម្ភៈ ហើយនិយោជិតក្នុងស្ថាប័នសាធារណៈដែលមានផ្ទៃពោះ ពិការ ឬមានជំងឺរ៉ាំរ៉ៃក៏ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកផងដែរ។

យោងតាមអ្នកជំនាញឧតុនិយមធ្លាក់ព្រឹលនៅទីក្រុង Istanbul ជាមួយនឹងអាកាសធាតុត្រជាក់ខ្លាំងនឹងបន្តយ៉ាងហោចណាស់ពីរថ្ងៃទៀតរហូតដល់ចុងសប្ដាហ៍ ដោយបានព្រមានអ្នកស្រុកអំពីបញ្ហាដឹកជញ្ជូនបន្ថែមទៀត៕

(រូបភាព៖AA)
(រូបភាព៖ AA)
(រូបភាព៖ IHA)

អត្ថបទ៖ ប៊ុន សុភាព


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម