ព័ត៌មានជាតិ
សម្ព័ន្ធអេស៊ីលីដា រកប្រាក់ចំណូលបានជាង២២៣លានដុល្លារ ក្នុងត្រីមាសទី៤ ឆ្នាំមុន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជក្នុងស្រុកទី១ ដែលបានចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិលើផ្សារមូលបត្រកម្ពុជា បានរាយការណ៍ថា សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៨៩៧,០៧ ប៊ីលានរៀល (ឬជាង ២២៣លានដុល្លារ) កើនឡើងចំនួន ២២,៩៧ ប៊ីលានរៀល (ឬជាង ៥,៧លានដុល្លារ) ស្មើនឹង ២,៦៣%។

ជាមួយគ្នានេះដែរ សម្ព័ន្ធធនាគារដែលឈានមុខគេមួយនេះក៏រកប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៩២,៤១ ប៊ីលានរៀល(ឬជិត ៤៩លានដុល្លារ) កើនឡើងចំនួន ៤១,៨៩ ប៊ីលានរៀល (ឬជាង ១០,៤២លានដុល្លារ) ស្មើនឹង ២៧,៨៣% ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៣។

គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៣,៦១ ទ្រីលានរៀល (ឬជាង១០,៨៥៨ពាន់លានដុល្លារ) ដែលកើនឡើងចំនួន កើនឡោះង ៩,៥៥% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៥,៩៧ ទ្រីលានរៀល (ឬជាង១,៤៨៦ពាន់លានដុល្លារ) កើនឡើង ៦,២៧% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៣៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


