សេដ្ឋកិច្ច
រដ្ឋចាប់ដៃជាមួយឯកជន ស្ថាបនាកែលម្អផ្លូវរថភ្លើងកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោលការណ៍ (Framework Agreement) ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ (RRPLC) ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងកម្ពុជា និងធានាបាននូវដំណោះស្រាយដឹកជញ្ជូនដ៏ប្រសើរ និងគ្រប់គ្រងបានយូរអង្វែងសម្រាប់អនាគត។

ពិធីចុះហត្ថលេខាចូលរួមដោយ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) តំណាងដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC)។
គម្រោងនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងការតភ្ជាប់ផ្លូវរថភ្លើង និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការកែលម្អបណ្តាញដឹកជញ្ជូន។
កិច្ចព្រមព្រៀងគោលការណ៍នេះផ្តោតលើការពង្រីក និងធ្វើឱ្យទាន់សម័យបណ្តាញផ្លូវរថភ្លើងនៃកម្ពុជា ដែលនឹងដើរតួនាទីសំខាន់ក្នុងការលើកកំពស់ពាណិជ្ជកម្ម ទេសចរណ៍ និងការរួមបញ្ចូលតំបន់។
តាមរយៈការកែលម្អការតភ្ជាប់ផ្លូវរថភ្លើង កិច្ចព្រមព្រៀងនេះមានគោលបំណងកាត់បន្ថយការចំណាយដឹកជញ្ជូន កែលម្អប្រសិទ្ធភាពឡូជីខ្ទិក និងផ្តល់ជម្រើសដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់ទំនិញ និងអ្នកដំណើរ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយមានប្រសាសន៍ថា៖ “ពិធីចុះហត្ថលេខាថ្ងៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ការអភិវឌ្ឍផ្លូវរថភ្លើងនៃកម្ពុជា។ យើងខ្ញុំបន្តខិតខំធ្វើការជាមួយរដ្ឋាភិបាលដើម្បីផ្តល់សេវាកម្មផ្លូវដែកដ៏ល្អប្រសើរបំផុត ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាមូល។”
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ នឹងនៅតែបន្តខិតខំក្នុងការផ្តល់សេវាកម្មផ្លូវរថភ្លើងដ៏មានសុវត្ថិភាព គួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាព ជូនដល់អាជីវកម្មនានាទូទាំងប្រទេស។ កិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា៕





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


