ព័ត៌មានអន្ដរជាតិ
អាមេរិកនឹងលក់សព្វាវុធបូករួមយន្តហោះចម្បាំង F-35 តម្លៃរាប់ពាន់លានដុល្លារឲ្យឥណ្ឌា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងបង្កើនការលក់សព្វាវុធយ៉ាងខ្លាំងក្លាទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំនេះ រួមទាំងយន្តហោះចម្បាំង F-35 ដែលមានល្បឿនលឿនជាងសំឡេង បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ខែកុម្ភៈនេះ។

ជំនួបរវាង លោក Modi នឹងលោក ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ អ្នកទាំងពីរបានពិភាក្សាគ្នាអំពីពាណិជ្ជកម្ម រហូតដល់បញ្ហាជនអន្តោប្រវេសន៍។
លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Modi ថា «នៅឆ្នាំនេះ យើងនឹងបង្កើនការលក់សព្វាវុធទៅឱ្យប្រទេសឥណ្ឌាជាច្រើនពាន់លានដុល្លារ»។ លោកត្រាំថា អាមេរិកកំពុងត្រួសត្រាយផ្លូវដើម្បីផ្តល់ឱ្យឥណ្ឌានូវយន្តហោះចម្បាំ F-35 ដល់ប្រទេសឥណ្ឌាផងដែរ។
ប្រធានាធិបតីអាមេរិកក៏ បានឲ្យដឹងដែរថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នាលើបញ្ហាសន្តិសុខ រួមទាំងការគំរាមកំហែងនៃអំពើភេរវកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមទាំងការនាំចូលប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិកកាន់តែច្រើនទៅកាន់ឥណ្ឌា ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយឥណ្ឌា។
គួរបញ្ជាក់ថា លោក Modi មិនត្រឹមតែជាជាមេដឹកនាំពិភពលោកទីបួនប៉ុណ្ណោះទេដែលបានទៅជួបលោក ត្រាំ ចាប់តាំងពីការឡើងកាន់តំណែង ប៉ុន្តែអ្នកទាំងពីរបានបង្កើតទំនាក់ទំនងជិតស្និទ្ធគ្នាតាំងពីក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ មកម្លេះ។
ពាក់ព័ន្ធនឹងយន្តហោះ F-35 សេតវិមានមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ស្តីពីកិច្ចព្រមព្រៀងនោះទេ។ ចំណេកក្រុមហ៊ុន Lockheed Martin ដែលផលិតយន្តហោះ F-35 ក៏មិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីមហិច្ឆតារបស់លោក ត្រាំ ក្នុងការលក់យន្តហោះនេះទៅឱ្យប្រទេសឥណ្ឌាដែរ។

គួររម្លឹកថា ឥណ្ឌាបានយល់ព្រមទិញផលិតផលការពារជាតិអាមេរិកជាង ២០ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០០៨។កាលពីឆ្នាំមុន ប្រទេសឥណ្ឌាក៏បានយល់ព្រមទិញយន្តហោះគ្មានមនុស្សបើក MQ-9B Sea Guardian និង Sky Guardian ចំនួន៣១គ្រឿង បន្ទាប់ពីមានការពិភាក្សាគ្នាអស់រយៈពេលជាង៦ឆ្នាំ។ យោងតាមភ្នាក់ងារស្រាវជ្រាវសភាអាមេរិក ទីក្រុងញូវដែលីត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ច្រើនជាង ២០០ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ក្រោយដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន។
ការបន្ថែមយន្តហោះ F-35 ទៅក្នុងវិស័យយោធាការពារជាតិរបស់ឥណ្ឌា នឹងក្លាយជាការឈ្នះដ៏សំខាន់មួយសម្រាប់ទីក្រុងញូវដែលី ព្រោះមានតែប្រទេសមួយចំនួនតូចដូចជា អ៊ីស្រាអែល ជប៉ុន និងប្រទេសក្នុងណាតូប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យទិញយន្តហោះប្រភេទនេះពីសហរដ្ឋអាមេរិក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


