ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម
តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាហាមឃាត់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលហាក់កើនឡើងឥទ្ធិពលនយោបាយក្នុងប្រទេសថៃជាថ្មី ធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណា ប៉ុន្តែអាចធ្វើដំណើរទៅកាន់ប្រទេសព្រុយណេបាន។

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ដែលទើបកើនលើងប្រជាប្រិយភាពក្នុងឆាកនយោបាយថៃ បន្ទាប់ពីកូនស្រីពៅរបស់លោកឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន ត្រូវបាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម តែងតាំងជាទីប្រឹក្សាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ នេះ។
តាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃក្នុងពេលថ្មីៗនេះ តុលាការព្រហ្មទណ្ឌថៃ បានអនុញ្ញាតឱ្យលោកថាក់ស៊ីនធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រព្រុយណេ តែហាមទៅកាន់ប្រទេសកម្ពុជា និងប្រទេសវៀតណាមដែលស្ថិតនៅក្នុងតំបន់់អាស៊ានដូចគ្នា។
សារព័ត៌មានថៃ The Nation កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះផ្សាយថា ការធ្វើដំណើររបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទៅកាន់ប្រទេសព្រុយណេ គឺពាក់ព័ន្ធកិច្ចប្រជុំអាស៊ាន បន្ទាប់បានធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី ជួបលោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម នាពេលកន្លងមក។
ជាមួយគ្នានេះ ការចេញដំណើរទៅកាន់ប្រទេសប្រ៊ុយណេរបស់លោកថាក់ស៊ីន ត្រូវតុលាការព្រហ្មទណ្ឌថៃបង្គាប់ឲ្យលោកថាក់ស៊ីន តម្កល់ទឹកប្រាក់ចំនួនជិត១៥ម៉ឺនដុល្លារ ដូចពេលលោកធ្វើដំណើរទៅម៉ាឡេស៊ីដែរ គ្រាដែលលោក ថាក់ស៊ីន កំពុងរងបទចោទអំពី«ការប្រមាថមហាក្សត្រ»។
ឥទ្ធិពលកើនឡើងវិញដ៏លឿនរបស់លោកថាក់ស៊ីនក្នុងឆាកនយោបាយថៃ បានធ្វើឲ្យក្រុមប្រឆាំងលោក ក៏ដូចជាសកម្មជននយោបាយ និងអង្គការមួយចំនួនបានបង្កើនការដាក់សម្ពាធទៅលើរឿងរ៉ាវជាច្រើនជុំវិញលោកថាក់ស៊ីនរាប់ចាប់តាំងពីការឃុំខ្លួនក្លែងក្លាយពេលលោកត្រឡប់ចូលប្រទេសវិញហើយត្រូវតុលាការផ្តន្ទាទោស ប៉ុន្តែមិនដែលអនុវត្តទោស ព្រោះលោកយកលេសទៅសម្រាកនៅមន្ទីរពេទ្យយោធារហូតដល់ព្រះមហាក្សត្រថៃព្រះរាជទានទោសជាដើម។
តាមការចុះផ្សាយដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ តុលាការព្រហ្មទណ្ឌថៃ កាលពីថ្ងៃទី១៥ កុម្ភៈ មិនអនុញ្ញាតឱ្យលោកថាក់ស៊ីន ធ្វើដំណើរទៅកម្ពុជា និងវៀតណាមនោះទេ ជាទីដែលលោកទទួលបានការអញ្ជើញពីផ្នែកក្រុមធុរកិច្ចឯកជនសម្រាប់ដំណើរធុរកិច្ចនៅប្រទេសវៀតណាម ហើយទៅកាន់ប្រទេសកម្ពុជាតាមសំណើរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


