ព័ត៌មានអន្ដរជាតិ
កូនស្រីថាក់ស៊ីន ប្រាប់ថា ឪពុកទំនងឈប់ពីឆាកនយោបាយ ក្រោយចេញពីពន្ធនាគារ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ប្រហែលជានឹងចូលនិវត្តន៍ពីឆាកនយោបាយ បន្ទាប់ពីការដោះលែងរូបលោកពីពន្ធនាគារនាពេលខាងមុខ។ នេះបើយោងតាមការផ្សាយរបស់បាងកកប៉ុស្តិ៍ ដោយដកស្រង់ការលើកឡើងរបស់កូនស្រីលោកថាក់ស៊ីនគឺអ្នកស្រី ផែថងថាន កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែកុម្ភៈឆ្នាំ២០២៦។

ថ្លែងនៅខាងក្រៅពន្ធនាគារកណ្តាល Klongprem អ្នកស្រី ផែថងថាន ដែលជាអតីតនាយករដ្ឋមន្ត្រីម្នាក់ដែរនោះ បានកត់សម្គាល់ថា បន្ទាប់ពីជាប់ឃុំអស់រយៈពេល៦ខែ លោកឪពុករបស់អ្នកស្រីមិនទំនង នឹងបន្តសកម្មភាពក្នុងឆាកនយោបាយទៀតឡើយ។
មហាសេដ្ឋីវ័យ៧៦ឆ្នាំ និងជាមេដឹកនាំនៃគណបក្សភឿថៃរូបនេះ បាននិងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ពីបទរំលោភអំណាច និងអំពើពុករលួយ ចាប់តាំងពីថ្ងៃទី៩ខែកញ្ញាឆ្នាំមុន។ នាយកដ្ឋានពន្ធនាគារបានបញ្ជាក់នាពេលថ្មីៗនេះថា លោកថាក់ស៊ីន នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដោះលែងឲ្យនៅក្រៅឃុំនាខែឧសភាខាងមុខ បន្ទាប់ពីបានអនុវត្តទោសអស់រយៈពេល២ភាគ៣។
លោកថាក់ស៊ីនបានត្រឡប់មកប្រទេសថៃវិញក្នុងខែសីហាឆ្នាំ២០២៣ ក្រោយការនិរទេសខ្លួនអស់រយៈពេលជាង១៥ឆ្នាំ ហើយទោស៨ឆ្នាំរបស់លោកត្រូវបានកាត់បន្ថយមកត្រឹម១ឆ្នាំវិញតាមរយៈព្រះរាជទានលើកលែងទោស។ យ៉ាងណាមិញ តុលាការកំពូលបានសម្រេចកាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥ថា ការស្នាក់នៅមន្ទីរពេទ្យអំឡុងពេលជាប់ពន្ធនាគារកាលពីមុនរបស់លោកគឺខុសច្បាប់ ហើយលោកត្រូវត្រឡប់មកអនុវត្តទោសរយៈពេលមួយឆ្នាំពេញឡើងវិញ៕
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


