ព័ត៌មានអន្ដរជាតិ
លោក Joe Biden ជំពប់ជើងដួលច្រើនដង ខណៈពេលឡើងយន្តហោះប្រធានាធិបតី (មានវីដេអូ)
លោក Joe Biden មិនមានរបួសអ្វីទេ បន្ទាប់ពីគាត់ជំពប់ជើងដួល នៅពេលឡើងជណ្តើរយន្តហោះប្រធានាធិបតីកាលពីថ្ងៃសុក្រ។

ប្រធានាធិបតីអាមេរិកអាយុ៧៨ឆ្នាំរូបនេះ បានជំពប់ជើងដួល៣ដង នៅពេលដែលលោកឡើងជណ្តើរយន្តហោះ Air Force One នៅឯមូលដ្ឋាន Joint Base Andrews ក្នុងរដ្ឋ Maryland។

លោកនិងអនុប្រធានាធិបតីលោកស្រី Kamala Harris កំពុងធ្វើដំណើរទៅកាន់ទីក្រុង Atlanta នៃរដ្ឋ Georgia ដើម្បីជួបសហគមន៍ដែលរងគ្រោះដោយការបាញ់ប្រហារកាលពីថ្ងៃពុធ ដែលបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់។
ប្រធានាធិបតីវ័យចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិករូបនេះ បានព្យាយាមក្រោកឡើងវិញបន្ទាប់ពីការដួល។

ដោយមានពាក់ម៉ាស់ លោកបានងាកហើយលើកដៃគោរពដាក់មន្រ្តីយោធាដែលឈរនៅខាងក្រោម មុនពេលឡើងជិះយន្តហោះ។
សេតវិមានបាននិយាយថា លោកប្រធានាធិបតីមិនមានបញ្ហាអ្វីទេ ហើយមិនត្រូវការការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យដែលធ្វើដំណើរជាមួយគាត់ឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Sky News
ចុចអាន៖ កូរ៉េខាងជើងព្រមានខ្លាំងៗដល់លោក Joe Biden ចៀសវាងបង្កក្លិនស្អុយក្នុងប្រទេសខ្លួន
ចុចអាន៖ រដ្ឋបាលលោក Joe Biden ទៅដល់ប្រទេសកូរ៉េខាងជើង ប៉ុន្តែមិនទាន់ទទួលការឆ្លើយតបណាមួយឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


