Connect with us

សន្តិសុខសង្គម

នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនក្រុមក្មេងទំនើង​៩នាក់ ក្រោយបង្កហិង្សាដាក់គ្នា

បានផុស

នៅ

ក្រុមក្មេងទំនើងចំនួន២ក្រុម បានបើកឆាកប្រយុទ្ធគ្នាមួយប្រាវ ដែលផ្តើមចេញពីការផឹកស៊ីក្បែរគ្នា ឌឺដងដាក់គ្នាក៏កើតជម្លោះ ប្រតាយប្រតប់គ្នា ហើយត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបាន៩នាក់ រួមទាំងវត្ថុតាងមួយចំនួនយកមកសួរនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅចំណុចលើសួនច្បារមាត់ស្ទឹងក្រុងតាខ្មៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ល្បាតក្នុងមូលដ្ឋាន បានធ្វើការបង្ក្រាបក្មេងទំនើង២ក្រុម ឃាត់ខ្លួនបានចំនួន៩នាក់ ស្រី០១នាក់។ លោកអធិការបានបន្ថែមថា មូលហេតុដែលក្រុងក្មេងទំនើង ២ក្រុមនេះប្រយុទ្ធគ្នា គឺកើតចេញពីការហូបចុកផឹកសុីឌឺដងគ្នា ក៏កើតជាជម្លោះប្រតាយប្រតប់តែម្តង។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំងពីរក្រុមត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម