ព័ត៌មានជាតិ
ចម និម្មល៖ការគិតគូរអំពីដំណោះស្រាយនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ាគឺសំខាន់សម្រាប់ជំរុញការនាំចេញ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មលបានលើកឡើងថា កិច្ចសន្ទនាគោលនយោបាយអំពីខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា ផ្តល់ឱកាសដ៏ពិសេស និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់នូវបញ្ហាប្រឈមនានានៃវិស័យសេវាកម្មរបស់កម្ពុជា និងដើម្បីស្វែងរកយុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ដោះស្រាយ ដើម្បីជំរុញការនាំចេញប្រកបដោយចីរយភាព។

ការលើកឡើងរបស់លោកស្រីធ្វើឡើងនៅក្នុងសិក្ខាសាលា និងកម្មវិធី សម្ភោធសៀវភៅ និងកិច្ចសន្ទនាគោលនយោបាយ ស្ដីពី “ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជាកាលពីថ្ងៃ ២១ ខែកុម្ភៈ ដែលត្រូវបានសហការរៀបចំឡើងរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។

ថ្លែងនៅក្នុងកម្មវិធីនោះ លោកស្រីថា ការសិក្សាស្រាវជ្រាវ និងការសម្ពោធសៀវភៅឈ្មោះគឺនេះដែលពិតជាស្របនិងទាន់ពេលវេលា ក្នុងការផ្តល់នូវការវិនិច្ឆ័យសំខាន់ទៅលើគម្លាតក្នុងក្របខណ្ឌគោលនយោបាយ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ខណៈចូលរួមដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍសេវាកម្ម ព្រមទាំងផ្តល់នូវអនុសាសន៍គោលនយោបាយដែលអាចអនុវត្តបាន សម្រាប់អ្នកតាក់តែងគោលនយោបាយជាតិ ជាពិសេសម្រាប់កម្ពុជា។
លោកស្រីថា៖«សិក្ខាសាលានេះ នឹងផ្តល់នូវការវិភាគ និងអនុសាសន៍គោលនយោបាយសម្រាប់សេវាកម្មនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ជាពិសេសទាក់ទងនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា ព្រមទាំងផ្ដល់នូវវេទិកាពិភាក្សាអំពីផលបច្ច័យនៃសេរីភាវូបនីយកម្មសេវាកម្ម ក៏ដូចជាបញ្ហាប្រឈម និងកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា សម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅផងដែរ»។

«កិច្ចសន្ទនាគោលនយោបាយនេះ ផ្តល់ឱកាសដ៏ពិសេស និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់នូវបញ្ហាប្រឈមនានានៃវិស័យសេវាកម្មរបស់កម្ពុជា និងដើម្បីស្វែងរកយុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ដោះស្រាយ តាមរយៈការប្រមូលផ្តុំតំណាងមកពីទាំងវិស័យសាធារណៈ ឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យឧស្សាហកម្ម យើងកំពុងបង្កើតវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហការប្រកបដោយការស្ថាបនា»។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី ចម និម្មល។
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


