ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចូលបច្ច័យបុណ្យសពភរិយាលោក ហួរ ឡាវី ចំនួន១០លានរៀល
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់ឲ្យមន្ត្រីនាំយកសាររំលែកទុក្ខព្រមទាំងគ្រឿងបរិភោគនិងបច្ច័យបុណ្យចំនួនចំនួន១០លានរៀលជូនគ្រួសារសពភរិយារបស់លោកគ្រួ ហួរ ឡាវី ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩។នេះបើតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា ។
ប្រភពបានបន្តថា កាលពីថ្ងៃសៅរ៍ទី២០ ខែមីនាឆ្នាំ២០២១សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឲ្យមន្ត្រីនាំយកសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោកស្រី ងួន សុផាន្នី ត្រូវ ជាភរិយារបស់លោក ហួរ ឡាវី ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩កាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០២១។

លោកបានលើកឡើងទៀតថា ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តមវេជ្ជ អ៊ុយ សំអាត នាយកនា យកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហ មកម្ពុជា បានពាំនាំនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែ ននិងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកា ន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះឯកឧត្តមក៏បានពាំនាំសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនជូ នដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុ ខាភិបាលជាពិសេសរួមអនុវត្តន៍«៣ការពារ និ ង៣កុំ»ដេីម្បីការពារខ្លួនយើង គ្រួសារយេីង សង្គមជាតិយេីង និងប្រជាជនយេីង។ទន្ទឹមនឹងនេះសូមប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការចត្តាឡីស័កឲ្យ បានម៉ឺងម៉ាត់ដែលជាវិធានការមុតស្រួចដើម្បីទប់ ស្កាត់និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


