Connect with us

សន្តិសុខសង្គម

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅជិតស្ពានជ្រោយចង្វារ

បានផុស

នៅ

នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ករណីអគ្គិភ័យមួយបាននិងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជិតស្ពានជ្រោយចង្វារ ក្នុងមូលដ្ឋានសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ កម្ពុជាថ្មី ផ្ទះដែលត្រូវអគ្គិភ័យកំពុងឆាបឆេះនេះ ជាប្រភេទផ្ទះឈើ សង់ជាប់ៗគ្នា។ ទោះបីយ៉ាងណាគេនៅមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ ខណៈកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងចេញរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍នៅកន្លែងកើតហេតុ៕

រាយការណ៍៖ រដ្ឋា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម