កីឡា
យប់នេះ លោក Josep Muñoz ផ្តោតការគ្រប់គ្រងបាល់មិនឲ្យដៃគូវាយបក
លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានផ្តោតលើការគ្រប់គ្រងដោយមិនបណ្តោយឲ្យដៃគូមានឱកាសវាយបក សម្រាប់ការប្រកួតជាមួយ Shan United ជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League វេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្នុងសន្និសីទសារព័ត៌មាន លោក Josep Muñoz បានលើកឡើងថា សម្រាប់ការត្រៀមខ្លួនលើកនេះ ចំណុចដែលសំខាន់គឺត្រូវគ្រប់គ្រងបាល់ឲ្យបានច្រើន។ អ្វីដែលសំខាន់ធ្វើយ៉ាងណាមិនឲ្យដៃគូមានឱកាសក្នុងការវាយបក ហើយក៏មិនបណ្តោយឲ្យលេងបាល់លើបានច្រើនដែរ ពីព្រោះ Shan United មានខ្សែប្រយុទ្ធពីរនាក់ដែលជាកីឡាករបរទេស។
លោកមានប្រសាសន៍ថា ៖«គោលដៅរបស់យើងសម្រាប់ការប្រកួតគឺត្រូវតែឈ្នះ។ សម្រាប់ការប្រកួតបន្ទាប់ទៀតគឺនៅក្រៅដី យើងត្រូវត្រៀមខ្លួនក្នុងការហ្វឹកហាត់ឲ្យបានល្អដើម្បីស្វែងរកជ័យជម្នះបន្តទៀត ប៉ុន្តែយើងគិតពីមួយប្រកួតទៅមួយប្រកួតទៀត»។

ជាមួយគ្នានេះ សឿយ វិសាល ប្រធានក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ការប្រកួតលើកនេះមិនដូចលើកមុនទេ។ ក្រុមគេនឹងដាក់កីឡាករពេញជើង មិនដូចលើកមុន ការប្រកួតបង្គ្រប់កិច្ច ហើយកីឡាករទាំងសងខាងមានរបួសដូចគ្នា ដូច្នេះការប្រកួតថ្ងៃខុសពីការប្រកួតមុនទាំងស្រុង។

ដោយឡែក លោក Ono Hiroki គ្រូបង្វឹក Shan United បានលើកឡើងថា លោកបានដឹងពីក្រុមព្រះខ័នរាជស្វាយរៀងដែលបាននាំចូលកីឡាករថ្មីដែរដូចជាកីឡាករលេខ៩៨ Moresche។ គាត់បានលេងជាមួយក្រុមអង្គរថាយហ្គឺរ ឃើញបង្ហាញគុណភាពល្អ ជាកីឡាករម្នាក់ដែលមានកម្រិតកំពូលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកបានប្រាប់ក្រុមឲ្យប្រុងប្រយ័ត្នទាំងកីឡាករបរទេស និងកីឡាករកម្ពុជា ពីព្រោះកីឡាករក្នុងស្រុកក៏ល្អដូចជាកីឡាករលេខ៣០ ញាណ សុស៊ីដាន កីឡាករលេខ២៦ មិន រតនៈ សុទ្ធតែមានគុណភាព។
លោកបានបញ្ជាក់ដោយការជឿជាក់ថា ៖«ទោះបីជាលើកមុន យើងចាញ់ ៤-២ តែលើកនេះ យើងមានទំនុកចិត្តក្នុងការប្រកួត បន្ទាប់ពីយើងរៀបចំក្រុមជាថ្មី ហើយបានកែប្រែចំណុចខ្វះខាត។ ការប្រកួតគឺពិបាក តែយើងនឹងធ្វើឲ្យបានល្អ»។

ព្រះខ័នរាជស្វាយរៀង និង Shan United ត្រូវប្រកួតគ្នាវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League ឆ្នាំ២០២៤-២៥៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់