ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ ពន្លឿនការកាយស្មៅចេញពីផ្ទៃបឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥
ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាពគ្រឿងចក្រកាយស្មៅ ត្រឹប ចេញពីផ្ទៃបឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែល ខេត្តតាកែវ នឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារសំខាន់មួយនេះ។

ឆ្លៀតក្នុងឱកាសចុះពិនិត្យនេះ លោក វ៉ី សំណាង អភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញមកកម្សាន្តលំហែរនៅសួនច្បារមាត់បឹងតាកែវ សូមមេត្តាកុំបោះសំរាមចោលពាសវាលពាសកាល សូមវិចខ្ចប់ទុកដាក់អោយបានល្អ ក្រោយពេលបរិភោគរួចរាល់ ប៉ុន្តែប្រសិនជាបងប្អូនណានៅតែបន្តការបោះសំរាមអត់សណ្ដាប់ធ្នាប់ទៀត ហើយអាជ្ញាធរចាប់បាននឹងធ្វើការផាកពិន័យ។

ក្នុងថ្ងៃរៀបចំអបអរសាទរពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តឡេីងថ្ងៃទី២១ ២២ ២៣ ខែមិនា ខាងមុខនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវ ក៏បានដាក់រៀបចំកីឡា ១០ប្រភេទ សម្រាប់អោយមហាជនចូលរួមលេងកម្សាន្តរួមមាន៖ កីឡាជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ កីឡា រត់កម្សាន្តមហាជន ៥០០នាក់ កីឡា អុកចត្រង្គ មហាជន កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក កីឡា បាល់ទះ មហាជន កីឡា ប៉ូល (បេតង់) មហាជន កីឡា ទូក កានូ កាយ៉ាក មហាជន ការបង្ហោះគោមរួមគ្នា ៥០០គោម កីឡា គុនខ្មែរ និងកីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ។

សូមបញ្ជាក់ថា «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ និង អន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេនៃប្រទេសកម្ពុជា និងដើម្បីជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង។ កន្លងមកព្រឹត្តិការណ៍នេះ បានធ្វើឡើងតាមបណ្ដាខេត្តជាច្រើនមកហើយ ដោយចេញពីខេត្តក្រចេះ ឆ្នាំ២០១៥, ស្ទឹងត្រែង ឆ្នាំ២០១៦, កំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៧, កណ្ដាល ឆ្នាំ២០១៨, កំពង់ឆ្នាំង ឆ្នាំ២០១៩, បាត់ដំបង ឆ្នាំ២០២០។ តែព្រឹត្តិការណ៍ត្រូវបានផ្អាក នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារជួបវិបត្តិនៃជំងឺកូវីដ-១៩។ លុះដល់ឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងវិញនៅខេត្តកំពង់ធំ និងឆ្នាំ២០២៤នៅខេត្តសៀមរាប៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


