សន្តិសុខសង្គម
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
ស្ត្រីម្នាក់ ខឹងប្ដីមិនចូលផ្ទះគេចមិនព្រមដោះស្រាយទូទាត់រឿងលុយជំពាក់គេជាង ១ ម៉ឺនដុល្លារ យកមកប្រើប្រាស់លើក្លិបប្រដាល់របស់ខ្លួនដែលបានបើក ក៏ចាក់សោកូនសិស្សជាង ១០ នាក់ ក្នុងផ្ទះ មិនឲ្យចេញក្រៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ ស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងក្លិបប្រដាល់ខាងលើបើកដោយប្តីប្រពន្ធពីរនាក់ ដោយពួកគាត់ទាំងពីរបានខ្ចីលុយគេរួមគ្នាជាង ១ ម៉ឺនដុល្លារ ដើម្បីបើកក្លិបប្រដាល់។ ក្រោយបានបើកមួយរយៈប្ដីប្រពន្ធខាងលើក៏មានទំនាស់ទាស់ទែងគ្នា ហើយខាងប្ដីក៏បានចុះចេញមិនចូលផ្ទះធ្វើឲ្យប្រពន្ធរ៉ាប់រងលុយបំណុលតែម្នាក់ឯង។ ពេលនោះ ប្រពន្ធបានទំនាក់ទំនងទៅខាងប្ដីចូលមកធ្វើការដោះស្រាយរឿងលុយបំណុល បើដោះស្រាយបំណុលរួចចង់ចុះទៅចេញទៅណាក៏ចុះទៅ តែប្តីមិនព្រមចូលខ្លួនមកដោះស្រាយធ្វើឲ្យប្រពន្ធកើតចិត្តខឹង ក៏សម្រេចចាក់សោឃុំសិស្សនៅក្នុងក្លិបប្រដាល់ជាង ១០ នាក់ ដើម្បីឲ្យប្ដីចូលមកដោះស្រាយ។

ដោយឡែកបើតាមស្ត្រីជាប្រពន្ធខាងលើ បានឲ្យដឹងដែរថា រូបគាត់ចង់ឲ្យប្ដីចូលមកធ្វើការដោះស្រាយលុយបំណុលដែលជំពាក់គេឲ្យអស់ រួចចង់ចុះចេញទៅណាក៏បានដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការសម្របសម្រួលឲ្យកូនសិស្សចេញមកខាងក្រៅ។ ចំណែកឯកូនសិស្សក៏បានដឹងពីទុក្ខលំបាកលោកគ្រូអ្នកគ្រូដែលពាក់ព័ន្ធជាមួយនឹងបញ្ហាលុយបំណុលខាងលើធ្វើឲ្យកើតចិត្តខឹងចាក់សោឃុំពួកគាត់នៅក្នុងផ្ទះដែលជាក្លិបប្រដាល់នោះក្ដី ក៏ពួកគាត់មិនមានចិត្តខឹងនោះទេ ហើយក៏មិនដាក់បណ្ដឹងទៅគ្រូរបស់ពួកគាត់ឡើយ៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


