ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ បទឈប់បាញ់លើអាកាស និងសមុទ្រ អាចសាកល្បងឆន្ទៈរុស្ស៊ីក្នុងការបញ្ចប់សង្គ្រាម
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើឲ្យអនុវត្តបទឈប់បាញ់ក្នុងប្រតិបត្តិការផ្លូវអាកាស និងសមុទ្រ ដើម្បីវាយតម្លៃការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការបញ្ចប់ជម្លោះដែលកំពុងបន្ត។

ថ្លែងទៅកាន់មេដឹកនាំសហភាពអឺរ៉ុបនៅឯកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃទី៦មីនា លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់រុស្ស៊ីក្នុងការបញ្ឈប់ការវាយប្រហារលើថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបញ្ឈប់សកម្មភាពយោធានៅក្នុងតំបន់សមុទ្រខ្មៅ។ លោកបានស្នើថា វិធានការបែបនេះអាចដើរតួជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ និងការបង្កើតការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។
លើសពីនេះ មេដឹកនាំអ៊ុយក្រែន បានលើកឡើងពីសារៈសំខាន់នៃការដោះលែងអ្នកទោសសង្រ្គាម ដើម្បីកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ លោកបានរំលឹកឡើងវិញនូវគោលជំហររបស់អ៊ុយក្រែនថា ការពិភាក្សាណាមួយអំពីអនាគតរបស់ខ្លួនគួរតែពាក់ព័ន្ធនឹងការចូលរួមរបស់អ៊ុយក្រែន ជាពិសេសចំពោះកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនាពេលថ្មីៗនេះ ដែលមិនរាប់បញ្ចូលអ៊ុយក្រែន។
ការវិវឌ្ឍទាំងនេះ កើតឡើងចំពេលដែលទំនាក់ទំនងដ៏តានតឹងរវាងលោក ហ្សេលេនស្គី និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបាននិងកំពុងទាស់សម្ដីគ្នាជុំវិញដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះសង្គ្រាម។
សូមបញ្ជាក់ថា មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz គ្រោងនឹងជួបជាមួយសមភាគីអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីសក្តានុពលនៃការចរចាសន្តិភាព។ កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីមានការបង្ហាញពីឆន្ទៈរបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងកិច្ចពិភាក្សា និងការជឿជាក់របស់ប្រធានាធិបតី ត្រាំ ដែលថា ទាំងអ៊ុយក្រែន និងរុស្ស៊ីមានទំនោរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានផ្អាកជំនួយយោធាដល់អ៊ុយក្រែន ក្នុងគោលបំណងជំរុញការត្រៀមខ្លួនរបស់ទីក្រុងកៀវ សម្រាប់កិច្ចពិភាក្សាសន្តិភាព៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


