ព័ត៌មានជាតិ
សួនច្បារកណ្តាលក្រុងបាត់ដំបង នឹងបញ្ចប់រួចរាល់ ក្រោយបើកការដ្ឋានសាងសង់ជាងមួយខែ
“សួនតេជោសន្តិភាព នៅក្នុងក្រុងបាត់ដំបង បានចេញជារូបរាងជាអន្លើៗ ខណៈនៅព្រឹកថ្ងៃទី១០ ខែមីនានេះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការងារសាងសង់សួនតេជោសន្តិភាព ដើម្បីបន្តជំរុញដល់ការសាងសង់ឱ្យបានឆាប់រហ័ស បន្ទាប់ពីបានបើកការដ្ឋានសាងសង់ឡើងកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក។

ការចុះពិនិត្យនេះ អភិបាលខេត្តបានផ្តោតត្រួតពិនិត្យលើការសាងសង់ដូចជា ផ្លូវថ្មើរជើង ផ្លូវជិះកង់ ការរៀបចំកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស កន្លែងហាត់ប្រាណ ក្នុងបរិវេណ “សួនតេជោសន្តិភាព” ជាដើម។ ការពន្លឿនក្នុងការ សាសង់នេះ គឺក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ និងមហាជន ជាពិសេសភ្ញៀវបរទេស បានមកកម្សាន្ត លំហែកាយ ឲ្យបានកា ន់តែឆាប់ ដែលជាគោលដៅទេសចរណ៍ថ្មីមួយទៀតនៅក្នុងក្រុងបាត់ដំបង។


បើតាមមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា សួនតេជោសន្តិភាពដែលកំពុងសាងសង់ថ្មីនេះ នឹងអាចជួយទាក់ទាញកំណើនដល់អ្នកទេសចរជាតិនិងអន្តរជាតិ មកលេងទស្សនាកម្សាន្តបន្ថែមទៀត ក្នុងការអង្គុយកម្សាន្តគយគន់ ដងស្ទឹងសង្កែ ក៏ដូចជាបានគយគន់ សាលាខេត្តបាត់ដំបងដ៏វ័យចំណាស់ក្នុងប្រវត្តិសាស្ត្រផងដែរ។
សួនតេជាសន្តិភាពមានទីតាំងស្ថិតនៅកណ្តាលក្រុងបាត់ដំបង នៅចំណុចក្បាលស្ពានថ្មដែកចាស់អតីតមុខសាលាខេត្តបាត់ដំបង៕



អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


