Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន សុទ្ធតែ​គ្មាន «សន្លឹក​បៀ» នៅក្នុង​ដៃ សម្រាប់​ការ​ចរចា​សន្តិភាព

បានផុស

នៅ

មិន​ថា​រុស្ស៊ី​ឬ​អ៊ុយក្រែន​ សុទ្ធ​តែ​គ្មាន​សន្លឹក​បៀ​កាន់​នៅ​ក្នុង​ដៃ​សម្រាប់​ការ​ចរចា​សន្តិភាព។ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កាល​ពីថ្ងៃ​ទី​១០​ខែ​មីនា មុន​កិច្ច​ប្រជុំ​រវាង​អាមេរិក​និង​អ៊ុយក្រែន​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយថា៖ «ពួកគេមិនមានសន្លឹកបៀទេ។ គ្មាននរណាម្នាក់មានសន្លឹកបៀទេ។ ប្រទេសរុស្ស៊ីក៏មិនមានសន្លឹកបៀដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺអ្នកត្រូវតែធ្វើកិច្ចព្រមព្រៀង ហើយអ្នកត្រូវតែបញ្ឈប់ការសម្លាប់។ វាជាសង្រ្គាមដែលឥតន័យ ហើយយើងនឹងបញ្ឈប់វា»។

ការ​លើក​ឡើង​​​របស់​លោក ត្រាំ លើក​នេះ​​គឺ​ផ្ទុយនឹងការ​អត្ថាធិប្បាយ​ពី​មុនរបស់គាត់។ កាលពីថ្ងៃទី​២០​ខែកុម្ភៈ លោក ត្រាំ បាន​ប្រាប់​ថា រុស្ស៊ីបានកាន់«សន្លឹកបៀ» នៅក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ខណៈដែលខ្លួនកាន់កាប់ផ្នែកសំខាន់មួយនៃទឹកដី​របស់​អ៊ុយក្រែន។

លុះ​ប្រាំបីថ្ងៃបន្ទាប់ ប្រធានាធិបតីអាមេរិកបានប្រាប់សមភាគីអ៊ុយក្រែនរបស់គាត់គឺលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងអំឡុងពេលជម្លោះដ៏ក្តៅគគុកនៅក្នុងសេតវិមានថា ប្រធានាធិបតី​អ៊ុយក្រែន «មិនឈរ​ជើង​នៅ​ទីតាំងល្អ​ទេ» ទាក់ទងនឹងសង្រ្គាម និងមិនមាន «សន្លឹកបៀត្រឹមត្រូវ»។

បន្ទាប់ពីឈ្លោះ​ទាស់ទែង​​គ្នា​បែក​ផ្សែង​​នៅក្នុងការិយាល័យ​ពង​ក្រពើ​កាលពីថ្ងៃទី​២៨​ខែកុម្ភៈ សហរដ្ឋអាមេរិកបានផ្អាកជំនួយផ្នែកយោធា និងព័ត៌មាន​ចារកម្មរបស់ខ្លួនសម្រាប់អ៊ុយក្រែន។

សូម​បញ្ជាក់​ថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងជួបពិភាក្សាគ្នានៅថ្ងៃទី​១១​ខែមីនា​នេះ នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីការបញ្ចប់សង្គ្រាមជាមួយ​រុស្ស៊ី។ អ្នកចូលរួមត្រូវបានគេរំពឹងថានឹងពិភាក្សាអំពី ជម្រើសបទឈប់បាញ់ ដែលមានសក្តានុពល និងកិច្ចព្រមព្រៀងធនធានរ៉ែរវាងអាមេរិក និងអ៊ុយក្រែន។

បន្ថែម​ពី​នោះ គណៈប្រតិភូអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការចាប់ផ្តើមឡើងវិញនៃជំនួយយោធា និង​ព័ត៌មាន​ចារកម្ម​៕

លោក ហ្សេលេនស្គី, លោក ត្រាំ និង​លោក ពូទីន (រូបថត៖ AP, Reuters & EPA)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម