ព័ត៌មានជាតិ
កម្ពុជាមានបំណុលសាធារណៈសរុបជាង ១២ ប៊ីលានដុល្លារត្រឹមឆ្នាំ២០២៤ និងទូទាត់សងជាង៥០០លានដុល្លារ
ប្រទេសកម្ពុជាមានបំណុលសាធារណៈសរុបចំនួន ១២,០៣ ប៊ីលានដុល្លារ គិតត្រឹមត្រីដំណាច់ឆ្នាំ ២០២៤ ដោយគិតទាំងបំណុលមរតក និងបានទូទាត់សងបំណុលជិត ៥៥៥ លានដុល្លារ ស្របពេលដែលអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា កម្ចីទាំងនេះត្រូវបានរដ្ឋាភិបាលយកមកប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងជំរុញសកម្មភាពសេដ្ឋកិច្ច។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ បង្ហាញថា ត្រឹមដំណាច់ឆ្នាំ ២០២៤ កម្ពុជាមានសន្និធីបំណុលសាធារណៈសរុបចំនួន ១២,០៣ ប៊ីលានដុល្លារ ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណ ១១,៩២ ប៊ីលានដុល្លារ ជាបំណុលសាធារណៈ ក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ៦២% និងពហុភាគីប្រមាណ ៣៨%) និង ១% ស្មើនឹង ១១៥ លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។
សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន ៤៩% ជា ដុល្លារអាម៉េរិក, ១៨% ជាអេសដេអ៊ែ, ១០% ជាយ័នជប៉ុន, ១០% ជាយ័នចិន, ៨% ជាអឺរ៉ូ, និង ៥% ទៀត ជារូបិយ វត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនៅក្នុងរបាយការណ៍ថា បំណុលសាធារណៈ របស់កម្ពុជា នៅតែត្រូវបានស្ថិតក្នុងភាពអាចគ្រប់គ្រងបានស្ថិតក្នុងហានិភ័យកម្រិតទាប។

លោកថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈ អាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈដ៏រឹងមាំ ជាពិសេសគោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់រួមមាន៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ, ខ្ចីសម្រាប់តែវិស័យអាទិភាព ទ្រទ្រង់ជីវភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម និងការប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្ដង់ដា និងគុណភាពខ្ពស់។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់កម្ពុជាថ្មីកន្លងមកថា សម្រាប់ប្រាក់កម្ចីនេះ រាជរដ្ឋាភិបាលត្រូវខិតខំរៀបចំយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញឱ្យផ្នែកឯកជនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកវិនិយោគផ្ទាល់នៅកម្ពុជាឱ្យបានកាន់តែច្រើន ពិសេសនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមរយៈរូបមន្តសាងសង់ ប្រើប្រាស់ និងផ្ទេរ(BOT)។

លោកបាននិយាយថា៖«ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះតម្រូវការថវិកាសម្រាប់យកទៅវិនិយោគសាធារណៈផ្សេងៗពិតជាមានច្រើន ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ដើម្បីអាចបង្កើតការងារ ជាដើម។ ប្រសិនបើរាជរដ្ឋាភិបាលអាចទាក់ទាញឱ្យផ្នែកឯកជនចូលមកវិនិយោគតាមរូបមន្ត BOT កាន់តែច្រើន គឺកាន់តែល្អ»។
លោកបានលើកឡើងទៀតថា កម្ពុជាត្រូវតែខិតខំបន្ថែមទៀតក្នុងការបង្កើននូវសក្តានុពលរបស់ខ្លួនក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសឱ្យចូលមកកម្ពុជាបានកាន់តែច្រើនបន្ថែមទៀតដើម្បីបង្កើនចំណូលចូលជាតិ។
លើសពីនេះ នៅក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបមានចំនួន ៥៥៤,៧៧ លានដុល្លារអាមេរិក រួមមាន ក្របខ័ណ្ឌបំណុលសាធារណៈ ក្រៅប្រទេសមាន ចំនួនប្រមាណ ៥៤២, ៧៩លានដុល្លារអាមេរិក ក្នុងនោះ ប្រាក់ដើមចំនួន ៤១៩,១៤ លានដុល្លារអាមេរិក និង ការប្រាក់និងកម្រៃ ផ្សេងៗ ១២៣,៦៥ លានដុល្លារអាមេរិក និង ក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ១៥,៩៨ លាន ដុល្លារអាមេរិក ក្នុងនោះប្រាក់ដើមចំនួន ១២,៧២លានដុល្លារ និងការប្រាក់ចំនួន៣,២៧លានដុល្លារ។ ធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០២៣ ការទូទាត់សេវាបំណុលក្នុង ឆ្នាំ២០២៤ មានកំណើនប្រមាណ ៨%៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


