ជីវិតកម្សាន្ដ
ប្រពន្ធ Justin សង្ស័យចំអក Selena និងគូដណ្ដឹង តាមរយៈចុចគាំទ្ររូបភាពអាក្រក់ៗ
TikToker មួយរូប បានលាតត្រដាងចំពោះវីដេអូមួយក្នុងចំណោមវីដេអូរបស់នាងដែលបង្ហាញពីការរិះគន់លើការថតរូបរបស់ Selena Gomez និងគូដណ្តឹងគឺ Benny Blanco ក្នុងទស្សនាវដ្ដី Interview ។ ពេលនោះភរិយារបស់ Justin គឺ Hailey បានចុចឡាចគាំទ្រនូវរូបភាពអាក្រក់ៗ រហូតត្រូវអ្នកលេងអ៊ីនធឺណេតរិះគន់ថា នាងជាមនុស្សស្លូតបូត តែលួចច្រណែន ។
វីដេអូនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម TikTok កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ដោយអ្នកបង្កើតរូបនេះ ដែលបានរិះគន់យ៉ាងចាស់ដៃទៅលើការថតរូបនោះ។ ការបង្ហោះនេះថែមទាំងមានចំណងជើងដូចខាងក្រោម នេះគឺអាក្រក់បំផុត។
យ៉ាងណា បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ៣ ថ្ងៃ អ្នកតំណាងរបស់ Hailey បាននិយាយចេញតាមរយៈ Page Six ថា រឿងនេះមិនមែនជាការពិតឡើយ។ វាត្រូវបានបង្កើតឡើងដោយ TikToker ដែលចង់ចំណេញពីរឿងចាស់រវាងអ្នកទាំងពីរតែប៉ុណ្ណោះ។

រឿងរ៉ាវរបស់ Hailey Bieber បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមិនជឿការពន្យល់របស់ភរិយា Justin ដោយគិតថានាងនិយាយកុហក។
Justin Bieber – Selena Gomez ធ្លាប់មានរឿងស្នេហាដែលមិនអាចបំភ្លេចបាន ប៉ុន្តែពួកគេបានដើរផ្លូវដាច់ដោយឡែក តាំងពីយូរយារណាស់មកហើយ និងមានជីវិតថ្មី។ Justin – Hailey បានរៀបការនៅឆ្នាំ ២០១៨ មួយរយៈពេលខ្លី បន្ទាប់ពីតារាចម្រៀងប្រុសបានបែកបាក់ជាមួយ Selena ។ ដូច្នេះហើយទើបដំបូងឡើយ អាពាហ៍ពិពាហ៍របស់ Justin និងភរិយា ត្រូវបានទស្សនិកជនជាច្រើនជំទាស់យ៉ាងខ្លាំង។ ឆ្លងកាត់ការរិះគន់ និងពាក្យចចាមអារ៉ាមជាបន្តបន្ទាប់នៃការប្រេះឆា តារាចម្រៀង Baby និងភរិយានៅតែនៅជាមួយគ្នាដដែល។ ទន្ទឹមនឹងនេះដែរ Selena កំពុងតែសប្បាយចិត្តជាមួយនឹង Benny Blanco ។ គូស្នេហ៍មួយគូនេះបានភ្ជាប់ពាក្យ និងត្រៀមចូលរោងការជាមួយគ្នា។
ទោះជាយ៉ាងណាក៏ដោយទំនាក់ទំនងរវាងគូប្រជែងស្នេហា ទាំងពីរ Hailey Bieber – Selena នៅតែជាអាថ៌កំបាំង។ ថ្វីដ្បិតតែបង្ហាញការគាំទ្រ និងពន្យល់ពីការយល់ច្រលំម្តងហើយម្តងទៀតក៏ដោយ ប៉ុន្តែ Selena និង Hailey នៅតែបង្ហាញអាកប្បកិរិយា មិនសប្បាយចិត្ត ជាមួយគ្នា៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀង Wheesung ទទួលមរណៈភាពក្នុងអាយុ ៤៣ ឆ្នាំ ពេលនេះប៉ូលិសកំពុងស៊ើបអង្កេត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


